ស្រស់ណាស់!! ព្រោះតែស្បែកខ្មៅដ៏រលើបទើបធ្វើឱ្យនាង Tara ក្លាយជាស្រីស្រស់ស្អាតបំផុតនៅក្នុងប្រទេសកូដឌីវ័រ

19876
  • នាង Gueye Tara ត្រូវបានគេដាក់ឈ្មោះជានារីដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសកូដឌីវ័រ បន្ទាប់ពីបានឈ្នះពានរង្វាន់បវរកញ្ញា Miss Cote D’Ivoire ឆ្នាំ ២០១៩ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅ Palais des Congrès Sofitel ក្នុងសណ្ឋាគារ Ivoire នៅអាប៊ីហ្សង់ ។

    និស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចវ័យ ២២ ឆ្នាំរូបនេះ បានឈ្នះបេក្ខនារី ២៦ នាក់ផ្សេងទៀត ដោយនាងមានសិទ្ធិតំណាងឱ្យប្រទេសអាហ្វ្រិកខាងលិចនេះ នៅក្នុងការប្រកួតបវរកញ្ញាពិភពលោក (Miss World) ប្រចាំឆ្នាំ ២០១៩ នៅប្រទេសថៃ ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងលើបវរកញ្ញាប្រទេស កូដឌីវ័រ រូបនេះ គឺរូបសម្រស់ដ៏ស្រស់ស្អាត និង ល្អគន់របស់នាង បើទោះជានាងមានស្បែកខ្មៅមែនពិត ប៉ុន្តែមានអ្នកគាំទ្រជាច្រើនស្ទើរទូទាំងពិភពលោកបាន និង កំពុងភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាងយ៉ាងខ្លាំង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី