
កាលពីសប្តាហ៍មុន Gazzetta dello Sport របស់អ៊ីតាលីបានរាយការណ៍ថាគ្រូបង្វឹកក្រុម Juventus ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ល្អបំផុតសម្រាប់ជំនួសលោក Unai Emery នៅ PSG ។
គ្រូបង្វឹក PSG
Massimiliano Allegri បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ក្នុងរដូវកាល ៣ រដូវកាលរបស់គាត់នៅក្នុងក្លឹប Juventus ហើយបាននាំក្រុមនេះពីរដងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផងដែរ។
គ្រូបង្វឹក Juventus
ម្ចាស់ក្លឹប PSG មិនសប្បាយចិត្តជាមួយនឹងលោក Unai Emery ទេបន្ទាប់ពីក្រុមរបស់ពួកគេត្រូវបានគេធ្លាក់ចេញនៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ពីរលើកជាប់ៗគ្នា។ ទន្ទឹមនឹងនេះដែរកីឡាករ Thomas Meunier កីឡាកររបស់ PSG បានបញ្ជាក់ពីការបណ្តេញចេញរបស់លោក Unai Emery នៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ ។ ប៉ុន្តែ Allegri មានកុងត្រាជាមួយ Juventus រហូតដល់ឆ្នាំ ២០២០ ឯណោះ ៕
ដោយ៖ Dara Hunii