ខេត្តជាប់តំបន់ឆ្នេរ ដែលប្រសិទ្ធនាមថា តារះទិសនិរតី ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោក ឆ្នាំ២០២០ ខាងមុខនេះ

24094
  • ខេត្តនៅជាប់តំបន់ឆ្នេររបស់កម្ពុជា ដែលប្រសិទ្ធនាមថា តារះទិសនិរតី ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោក លើកទី១ នៅឆ្នាំ ២០២០ ខាងមុខនេះ នេះជាកាបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្នសិទ្ធសារព័តមាន កាលពីម្សិលមិញ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែល គ្រោងរៀបចំ នៅថ្ងៃទី ៤ ដល់ ៦ ខែមករា ឆ្នាំ ២០២០ ឆ្លងកាត់ខេត្តចំនួន ៤ គឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។

    ឯកឧត្តម នី ផល្លី អគ្គលេខាធិកាគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តការណ៍ប្រកួតនេះ ទទួលការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា ដោយឲ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ ។ ឯកឧត្តម បានបន្តថា ការប្រកួតនេះ បែងចែកជា ៤ ដំណាក់កាល ។ ដំណាក់កាលទីមួយ ប្រព្រឹត្តិនៅថ្ងៃទី ៤ ខែមករា លើចំងាយផ្លូវ ១៣៩ គីឡូម៉ែត្រ ចេញពីរមណីយដ្ឋាន តារាសាគរ ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅទីរួមខេត្តកោះកុង ។ ដំណាក់កាលទី ២ លើចំងាយផ្លូវ ១៧៤ គីឡូម៉ែត្រ ពីថ្ងៃទី ៥ ចេញពីរង្វង់មូលវិថីសាយភូថង ឆ្ពោះទៅរមណីយដ្ឋាន ឋានសួគ៌បូកគោ នៃខេត្តកំពត ។ ដំណាក់កាលទី៣ ថ្ងៃទី ៦ ចេញ ពីខេត្តកែប ទៅខេត្តកំពត និងបញ្ចប់ នៅខេត្តព្រះសីហនុ លើចម្លាយ ១៥៥ គីឡូម៉ែត្រ ។

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ មានប្រសាសន៍ថា ព្រឹត្តការណ៍នេះ ជាឱកាសមួយសម្រាប់កម្ពុជាផ្សព្វផ្សាយតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសរចណ៍ និងអ្នកចូលចិត្តជិះកង់ មកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសផ្តល់ឪកាសឱ្យអត្តពលិកកម្ពុជា បានប្រកួតប្រជែងជាមួយអ្នកប្រណាំងលំដាប់ពិភពលោក ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីយកទៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ព្រឹត្តការណ៍នេះ ក៏ជាការរៀបចំសាកល្បងមួយ ក្នុងការត្រៀមរៀបចំ ព្រឹត្តការណ៍ប្រកួត SEA Games លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ។
    គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នេះ បានទទួលស្គាល់ពីសហព័ន្ធកីឡាជិះកង់ពិភពលោក ជាផ្លូវការក្នុងខែកក្កដា ឆ្នាំ ២០១៩ ខាងមុខ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី