កូនម្ចាស់ក្លឹបបឹងកេត និងកូនអតីតអាជ្ញាកណ្ដាលកម្ពុជា ជាប់តេស្តថ្នាលយុវជនក្លឹប Tottenham Hotspur

17101

កូនប្រុសលោក ថោង ច័ន្ទកិត្យា អតីតអាជ្ញាកណ្ដាលល្បីឈ្មោះមួយរូបរបស់កម្ពុជា បានជាប់ទៅធ្វើតេស្តសមត្ថភាពថ្នាលយុវជនរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ដែលជាក្លឹបយក្សរបស់អង់គ្លេស ។

ការធ្វើតេស្តនឹងធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ ក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងក្រុមហ៊ុន AIA ដែលជាម្ចាស់ ឧបត្ថម្ភធំមួយរបស់ក្រុម Tottenham Hotspur ។ ខណះការហ្វឹកហាត់ធ្វើតេស្តនឹងធ្វើឡើងប្រហែល ១ សប្ដាហ៍នៅក្នុងខែកក្កដាខាងមុខ ។

កូនប្រុសរបស់លោក ថោង ច័ន្ទកិត្យា ស្ថិតនៅក្នុងចំណោមកុមារកម្ពុជាខ្ទង់ ២០ នាក់ដែលជាប់ការធ្វើតេស្តទៅប្រទេសថៃ ហើយកូនប្រុសរបស់ម្ចាស់ក្លឹបបឹងកេត កុមារា Kasidej Vasunan ហៅ DOME ដែលធ្លាប់ទៅហ្វឹកហាត់នៅក្លិប Barcelona ក៏ជាប់ការធ្វើតេស្តនេះផងដែរ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី