Nokia ប្រកាសចេញស្មាតហ្វូនកម្រិតថវិកា ស៊េរីចុងក្រោយបង្អស់តម្លៃត្រឹមតែ ១១១ ដុល្លារប៉ុណ្ណោះ

6893

ក្រុមហ៊ុន HMD Global បានដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនកម្រិតថវិកា ស៊េរីចុងក្រោយបង្អស់របស់ខ្លួនគឺ Nokia 2.2 ដែលមានតម្លៃត្រឹមតែ ១១១ ដុល្លារប៉ុណ្ណោះ ។

តម្លៃប៉ុណ្ណេះច្បាស់ណាស់ថា Nokia 2.2 មិនអាចឈ្នះ ឬ ប្រកួតប្រជែងជាមួយស្មាតហ្វូនដ៏ទៃលើរឿងលក្ខណៈពិសេសឡើយ ។ វាបំពាក់ដោយបន្ទះឈីប Helio A22 ជាមួយ CPU quad-core និង RAM ទំហំ ២ GB ឬ ៣ GB និងមានទំហំផ្ទុក ១៦ GB ឬ ៣២ GB និងអាចបន្ថែមកាត microSD ខាងក្រៅផងដែរ ។ Nokia 2.2 ប្រើអេក្រង់អេក្រង់ប្រភេទ LCD ទំហំ ៥,៧ អ៊ីញ បង្ហាញរូបភាពបានកម្រិត ៧២០p ហើយមានឆកដំណក់ទឹក ដែលមានផ្ទុកកាមេរ៉ា Selfie ទំហំ ៥ មេហ្គាភិចសែល និង Fixed-focus ដែលអាចប្រើជាមួយមុខងារ Face Unlock តែមិនមានមុខងារស្កេនប្រកយ៉ៅដៃឡើយ ។ ចំណែកកាមេរ៉ាក្រោយវិញមានទំហំ ១៣ MPf/២.២ ។ វាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា LTE, រន្ធសាកថ្ម microUSB និង រន្ធដោតកាសទំហំ ៣,៥ មម ។

សូមបញ្ជាក់ផងដែរថា Nokia កម្រិតថវិកាខាងលើប្រើប្រាស់ថាមពលថ្មទំហំ ៣ ០០០ mAh ដែលអាចដោះចេញមកក្រៅបាន និង ដំណើរការដោយប្រព័ន្ធប្រតិបត្តការណ៍ Android One ។ វាមានតែ ២ ពណ៌ប៉ុណ្ណោះសម្រាប់ជ្រើសរើស គឺ ខ្មៅ និង ទឹកប្រាក់ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី