Chevrolet បញ្ចេញរថយន្ត SUV ខ្នាតតូចស៊េរីឆ្នាំ ២០២០ ជិះ ១០០ គ.ម អស់សាំងតែ ៥ លីត្រ តម្លៃថោកសឹងមិនជឿ

6815

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តប្រភេទ SUV ខ្នាតតូចម៉ូឌែល Tracker ស៊េរីឆ្នាំ ២០២០ នៅក្នុងប្រទេសចិន នៅក្នុងកម្មវិធី Auto Chongqing 2019 ដោយបំពាក់ម៉ាស៊ីនប្រភេទ Ecotec ជំនាន់ទី ៨ ចុងក្រោយបង្អស់ ។

Tracker ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ Ecotec 325T និង Ecotec 335T ។ Tracker Ecotec 325T ប្រើម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Ecotec 325T ទំហំ ៣ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១២៣ សេះ ជាមួយនឹងជម្រើសប្រអប់លេខអូតូ DSS និង លេខដៃ ៦ វគ្គ ។ ចំណែក Tracker Ecotec 335T ប្រើម៉ាស៊ីនសាំង ១,៣ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំងបង្កើតកម្លាំងបាន ១៦២ សេះ ជាមួយនឹងប្រអប់លេខអូតូ CVT ដែលអនុញ្ញាតឱ្យវាអាចរត់បានស្ទុះពី កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៨,៩ វិនាទី ហើយមានកម្រិតស៊ីសាំង ៥,៧ លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០ គ.ម ។

បើនិយាយពីបច្ចេកវិទ្យាវិញ រថយន្ត Chevrolet Tracker នេះ ប្រើប្រព័ន្ធកម្សាន្ត – ព័ត៌មាន MyLink+ ដែលអាចដំណើរការជាមួយមុខងារ Apple CarPlay , Baidu CarLife , Bluetooth , ផែនទី និង មុខងារសម្គាល់សំឡេងវៃឆ្លាតផងដែរ ។ ចំណែកឯផ្នែកសុវត្ថិភាពរថយន្តប្រភេទ SUV ខ្នាតតូចខាងលើនេះ បានបំពាក់កញ្ចប់បច្ចេកវិទ្យាមួយចំនួន រួមទាំងមាន Automatic Emergency Braking (AEB) , Pedestrian Collision Mitigation (PCM), Forward Collision Alert (FCA), Following Distance Indicator ( FDI ), Lane Keep Assist (LKA) , Lane Departure Warning (LDW) និង A Tire Pressure Monitoring System (TPMS) និង កាមេរ៉ាក្រោយទៀតផង ។

សូមជម្រាបផងដែរថា រថយន្ត Chevrolet Tracker ស៊េរីឆ្នាំ ២០២០ នេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី ១៤ ៥០០ ដុល្លារ ទៅ ២០ ២៥០ ដុល្លារ តែប៉ុណ្ណោះ ខណះនៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មានវត្តមាននៅឡើយទេ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី