Willian ថា ខ្លួនចាត់ទុក Hazard ដូចជាប្អូនប្រុស ហើយមានកិត្តិយសបំផុតដែលបានលេងជាមួយ

8961

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Willian Borges da Silva បានធ្វើការជូនពរអំពីការចាកចេញរបស់កីឡាករ Eden Hazard ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ក្រោយពេលប្រកាសជាផ្លូវការថា ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះបានផ្ទេរទៅកាន់ក្លឹប Real Madrid រួចរាល់ជាស្ថាពរហើយ ។

បន្ទាប់ពីការចាកចេញរបស់ Hazard ពីក្លឹបតោខៀវ Chelsea សមាជិកជម្រើសជាតិប្រេស៊ីល Willian បានបង្ហោះសារតាមបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ ” Eden ប្អូនប្រុសរបស់ខ្ញុំ ។ វាជាកិត្តិយសណាស់ដែលខ្ញុំអាចលេងជាមួយអ្នកក្នុងរយៈពេល ៦ ឆ្នាំមកនេះ ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែងថ្មីរបស់អ្នក! ” ។

សូមបញ្ជាក់ផងដែរថា កីឡាករវ័យ ២៨ ឆ្នាំ Eden Hazard បានចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ អធិរាជស Real Madrid ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំកាលពីថ្ងៃសុក្រនេះ ។ ខណះ Real Madrid បានចំណាយប្រាក់ចំនួន ១០០ លានអឺរ៉ូ (៨៨ លានផោន / ១១២ លានដុល្លារ) ដើម្បីនាំយកខ្សែបម្រើ-ប្រយុទ្ធឆ្នើមរូបនេះចេញពីទឹកដីអង់គ្លេស ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី