ព្រះនាងតូចនរោត្ដម ជេន ណា តុបតែងខ្លួននិងលេងស្ទាយ៍តាម Lisa មើលទៅដូចគ្នាបេះបិទតែម្ដង

22729

ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប និង ស្គាល់រួចមកហើយពីវត្តមានរបស់តារាចម្រៀងវ័យក្មេងដែលមានជាប់សែស្រឡាយរាជវង្សអ្នកអង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេន ណា ជាក់មិនខាន ។ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេន ណា បានទទួលការចាប់អារម្មណ៍ខ្លាំងតាមរយៈសំឡេងដ៏ក្រអួនក្រអៅអមដោយសម្រស់ និង កាយវិការដ៏គួរឱ្យស្រលាញ់របស់ទ្រង់ទៀតនោះជាហេតុធ្វើឱ្យផ្ទុះការគាំទ្រពីសំណាក់មិត្តៗយុវវ័យជាច្រើន ។

អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេន ណា

ម្ចាស់ក្សត្រីតូចអង្គនេះបានឆាបយកបេះដូងហ្វេនៗមិនតិចនាក់នោះទេ មិនថាស្ទីលសម្លៀកបំពាក់ឬការផាត់មុខឡើយ គឺពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង ។ ជាក់ស្ដែងថ្មីៗនេះអ្នកអង្គម្ចាស់ក្សត្រីតូច នរោត្ដម ជេន ណា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈរូបថតមួយសន្លឹកដែលត្រូវបានគេគិតថា មានស្ទាយ៍តុបតែងខ្លួនស្រដៀងទៅនឹងតារា K-Pop ដ៏ល្បីឈ្មោះ គឺនាង Lisa ដែលជាសមាជិកប្រចាំក្រុម Blackpink ។

នាង Lisa

តាមរយៈរូបភាពមួយសន្លឹកនោះម្ចាស់ក្សត្រីតូចបានគ្រងក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកបែបស្ទាយ៍កូរ៉េ និង មានការផាត់មុខយ៉ាងឃ្យូតដែលមើលទៅដូចជាស្ទាយ៍របស់នាង Lisa ។ ក្រោយពីបានឃើញបែបនេះហើយធ្វើឱ្យអ្នកគាំទ្របានបញ្ចេញមតិសរសើរមិនដាច់ពីមាត់ពីការតុបតែងខ្លួនដ៏ស្អាតប្លែកភ្នែករបស់ទ្រង់ផងដែរ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី