ក្រមុំមិនដូរ!!​ តារាសម្ដែង គឹម លីហ្សា ពពោះកូនទី២ កាន់តែស្រស់ស្អាត

95430
  • ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ស្រី​នៅពេលដែល​រៀបការ​មាន ​ស្វាមី និង ក្លាយជា​ម្ដាយ​របស់គេ​ហើយ ជៀស​មិន​ផុតពី​រឿង​សម្រស់​ធ្លាក់ចុះ​ជាង​មុននោះទេ ព្រោះ​ពួកគេ​មមាញឹក​នឹង​មើលថែ​ក្រុមគ្រួសារ​កាត់បន្ថយ​ពេលវេលា​សម្រាប់​តុបតែង​ខ្លួន ដោយឡែក​សម្រាប់​តារា​សម្ដែង គឹម លីហ្សា វិញ​បែរជា​ផ្ទុយស្រឡះ ។​

    ​ជាកា​ពិត ពេលនេះ​តារា​សម្ដែង​ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​អ្នកនាង គឹម លីហ្សា មាន​ស្វាមី និង កូនប្រុស​ម្នាក់​រួចទៅហើយ ហើយ​បច្ចុប្បន្ន​នាង​ក៏​កំពុង​ពពោះ​កូន​ទី ២ នៅក្នុង​ផ្ទៃ​ផងដែរ ប៉ុន្ដែ​រឿង​ដែល​គួរឱ្យកត់សម្គាល់​នោះ គឹម លីហ្សា មិន​ត្រឹមតែ​មិន​បាក់​សម្រស់​ពេល​ពពោះ​កូន​ក្រោយ​ទេ បែរជា​កាន់តែ​ស្រស់ស្អាត មាន​សាច់ឈាម​ភ្លឺ​ថ្លា មុខមាត់​ស្រ​ស់ប​ល់​គួរឱ្យ​សរសើរ​ទៅវិញ ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សរសើរ​ថា​នាង​ពិតជា​ពូកែ​ថែរក្សា​សម្ផស្ស​ខ្លាំងណាស់ ។

    ​ហេតុតែ​សម្រស់​របស់អ្នកម្ដាយទាន់សម័យ​ខាងលើ ប្រែ​កាន់តែ​ស្រស់ស្អាត​ផូរផង់​ឡើង គឹម លីហ្សា ក៏​ក្ដោប​បានការ​ងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ទៀតផង កាលពី​នាង​ឋិត​នៅ​ស្រុក​ខ្មែរ​មួយរយៈ​មុន ដោយ​នាង​ទើបតែ​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​កាលពី​ចុងខែ ឧសភា នេះ​ប៉ុណ្ណោះ ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី