តារាតារា​ស្រី​ថៃ​ Margie Rasri និងស្វាមី ឆ្លៀតបង្កើតពេលរ៉ូមែនទិចឱ្យគ្នា ទោះបីរវល់មើលថែកូនភ្លោះទាំងពីក៏ដោយ

50854
  • ចាប់តាំងពី​តារា​ស្រី​ថៃ​នាង Margie Rasri សម្រាលកូន​ភ្លោះ​ប្រុស​-​ស្រី​ទាំងពីរ​មក នាង និង ស្វាមី​សំណព្វចិត្ត ជួយ​គ្នា​មើលថែ​កូនភ្លោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​មួយរយៈ​ចុងក្រោយ​នេះ ពួកគេ​ចំណាយ​ពេលវេលា​សឹងតែ​ទាំងអស់​ទៅលើ​ដំណក់ឈាម​ដំបូង​របស់​ពួកគេ ខណៈពេល​វេលា​ផ្អែមល្ហែម​រវាង​ប្ដី​-​ប្រពន្ធ​ត្រូវបាន​កាត់បន្ថយ​ ។

    ​យ៉ាងណាមិញ ថ្វីដ្បិតតែ​ត្រូវ​មើល​ថៃ​កូនភ្លោះ​ក៏​ប្ដី​-​ប្រពន្ធ​តារា​ថៃ​ខាងលើ មិនឱ្យ​ពេលវេលា​ផ្អែមល្ហែម​រវាង​ពួកគេ​បាត់បង់​ទៅ​យូរពេក​ដែរ ។ ជាក់ស្ដែង​ពេលនេះ តារា​ស្រី Margie Rasri និង ស្វាមី ស្រាប់តែ​បង្ហោះ​រូបថត​ដ៏​សែន​រ៉ូ​មែន​ទិច​ជាមួយគ្នា ខណៈ​ពួកគេ​បាន​នាំ​កូនភ្លោះ​ទាំងពីរ​ទៅ​សម្រាក​លម្ហែកាយ​នៅ​មាត់សមុទ្រ ។ ទោះ​ទៅ​ដើរលេង​ម្ដងនេះ​ពួកគេ​យក​កូនភ្លោះ​ទាំងពីរ​ទៅជា​មួយ​ក្ដី ប៉ុន្ដែ Margie និង ស្វាមី បាន​សាង​ភាព​ផ្អែមល្ហែម ផ្ដោះផ្ដង​ឱ្យ​គ្នា​ដូច​ពេល​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង​អ៊ីចឹង ។​

    ខាងក្រោម​នេះ​ជា​ក្ដី​សុខ​គ្រួសារ​តារា​ថៃ Margie Rasri ពេល​ទៅ​ដើរលេង​នៅ​សមុទ្រ ៖

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី