
ថ្មីៗនេះក្រុមហ៊ុន Yamaha បានប្រកាសចេញម៉ូតូម៉ូឌែល Nmax ABS ឆ្នាំ ២០១៩ ដែលមានជម្រើស ២ ពណ៌ថ្មីឲ្យរើស(ប្រផេះលាយខ្មៅ និងសលាយខ្មៅ) ព្រមទាំងចេញតម្លៃច្បាស់ៗផងដែរ។
ចំពោះ Yamaha NMax ស៊េរីថ្មីនេះមិនមានមានការកែប្រែរូបរាងខាងក្រៅទេ នៅតែមានប្រើកុងទ័រឌីជីថល គួបផ្សំនឹងការបន្ថែមជម្រើសពណ៌ថ្មីប៉ុណ្ណោះ។ រីឯលក្ខណៈសម្បត្តិផ្សេងៗលើម៉ូតូនេះ មិនសូវខុសពីជំនាន់មុន វានៅតែដំណើរការដោយម៉ាស៊ីនចំណុះ ១៥៥ សេសេជាមួយបច្ចេកវិទ្យាសន្សំសំចៃសាំង Blue Core អាចផលិតកម្លាំងបាន ១៥ សេះ។ ហ្វ្រាំងម៉ូតូជាប្រភេទហ្វ្រាំងថាស ហើយម៉ូឌែលនេះជាជម្រើសជាហ្វ្រាំង ABS ផងដែរ ។
Yamaha NMax មានប្រើសម្បកកង់គ្មានពោះវៀន និងមានបំពាក់ដោយអំពូលភ្លើង LED ថែមទៀតផង។ អាចផ្ទុកប្រេងឥន្ធនៈបាន ៦,៦ លីត្រ និងមានទម្ងន់ ១២៧ គីឡូក្រាម ។ ចំពោះតម្លៃចាប់ផ្តើមគឺ ៣២០០ ដុល្លារឬប្រមាណជា ៧៥ លានដុង(លក់នៅវៀតណាម) ដោយឡែកចំពោះទីផ្សារក្នុងស្រុកយើងមានតែជម្រើសហ្វ្រាំងថាសធម្មតានៅឡើយ ឯតម្លៃអាស្រ័យលើហាងលក់៕
ដោយ៖ សុខះ