ចាញ់ ទួរគី ២-០ យប់មិញ គឺជាកំណត់ត្រាដ៏អន់បំផុតរបស់ក្រុមមាន់គកបារាំង ក្នុងរយះពេល ១០ ឆ្នាំកន្លងមកនេះ(VDO)

14918
  • ជំនួបរវាងក្រុមជម្រើសជាតិបារាំង និង ក្រុមជម្រើសជាតិទួរគី កាលពីយប់មិញក្នុងវគ្គជម្រុះនៃពានរង្វាន់ Euro ២០២០ នារដូវកាលក្រោយ ដោយ បារាំង ចាញ់ ទួរគី ក្នុងលទ្ធផល ០-២ ខណះនេះគឺជាលើកទី ១ ហើយក្នុងអំឡុងពេល ១០ ឆ្នាំ ដែលក្រុមជម្រើសជាតិបារាំង ស៊ុតមិនចំគោលដៅបែបនេះ ។

    ទួរគី បានយកឈ្នះ បារាំង ក្នុងលទ្ធផល ២ ទល់នឹង ០ ដោយសារគ្រាប់បាល់របស់កីឡាករ Kaan Ayhan និង Cengiz Under ផ្សំគួបនឹងការបង្ហាញទម្រង់លេងមិនសូវល្អរបស់ក្រុមមាន់គកបារាំង ផងដែរ ។ សម្រាប់ក្រុមជម្រើសជាតិបារាំង ការប្រកួតនេះជាលើកទីដំបូង ហើយក្នុងអំឡុងពេល ១០ ឆ្នាំដែលពួកគេស៊ុតមិនចំគោលដៅសូម្បីតែមួយគ្រាប់ ទោះបីជាមានការបញ្ចូលបាល់ឱ្យគ្នាបានរហូតដល់ ៥៥៩ លើកក៏ដោយ ខណះការបញ្ចូនបាល់ឱ្យគ្នារបស់ទួរគីគឺ បានត្រឹមតែ ៣២២ លើកប៉ុណ្ណោះ ។

    រីឯក្រុមជម្រើសជាតិទួរគី វិញ ពួកគេស៊ុតបាន ១១ ជើងដែលក្នុងនោះមាន ៦ គ្រាប់ស៊ុតចំគោលដៅ និងជួយឱ្យពួកគេទទួលបានជ័យជម្នះមាន ៣ ពិន្ទុនាំមុខគេនៅកំពូលតារាងពូល H នៃវគ្គជម្រុះដើម្បីឆ្ពោះទៅកាន់ការប្រកួត Euro ឆ្នាំ ២០២០ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី