គ្រូហូឡង់៖ របាំងការពារដ៏រឹងមាំហូឡង់ Van Dijk និង De Ligt នឹងបិទ Ronaldo ជាប់មិនឱ្យរើខ្លួនរួច

10515

លោក Ronald Koeman ជឿជាក់ថា របងការពារដ៏រឹងមាំរបស់ជម្រើសជាតិហូឡង់ គឺកីឡាករ Virgil van Dijk និង Matthijs de Ligt អាចបិទ Cristiano Ronaldo ជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Nations League នាយប់ព្រឹកថ្ងៃអាទិត្យនេះ ។

លោក Ronald Koeman

កាលពីជំនួបរវាងព័រទុយហ្កាល់ ប៉ះជាមួយក្រុមជម្រើសជាតិស្វីស នៅលើទឹកដី Estadio do Dragao កំពូលខ្សែប្រយុទ្ធដ៏មុតស្រួច  Cristiano Ronaldo បានស៊ុតហ៊ែតទ្រីគ ដ៏អស្ចារ្យស្ទើរមិនគួឱ្យជឿ ជួយឱ្យព័ទុយហ្គាល់ ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nations League ។

Cristiano Ronaldo

ខណះលោក Koeman បាននិយាយថា៖ ” យើងបានប្រកួតមិត្តភាពនៅប្រទេសស្វ៊ីស មិនយូរប៉ុន្មានទេ ហើយនៅពេលនោះ De Ligt អាចទប់ទល់ជាមួយនឹង Ronaldo បាន ។ មិនមែនមានតែ Van Dijk តែម្នាក់ទេដែលអាចទប់ Ronaldo បាន ។ ប៉ុន្តែ Ronaldo គឺជាកីឡាករឆ្នើមម្នាក់ដែលអាចទម្លុះរបាំងការពារល្អៗបាន ” ។

ពាន UEFA Nations League

សូមបញ្ជាក់ផងដែរថា វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបទើបនឹងបង្កើតថ្មី UEFA Nations League រវាង ព័ទុយហ្គាល់ ប៉ះជាមួយ ហូឡង់ នឹងលេងនៅវេលាម៉ោង ១ៈ៤៥ នាទីព្រឹកយប់នេះក្នុងកីឡដ្ឋាន Estadio do Dragao ប្រទេសព័ទុយហ្គាល់ ផ្ទាល់តែម្ដង ខណះ Ronaldo កំពុងសម្លឹងឃើញការឈ្នះពានរង្វាន់ជាលើកទី ២ ជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ៕

Virgil van Dijk
Matthijs de Ligt

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី