Griezmann ថា ខ្លួនដឹងនឹងត្រូវទៅលេងឯណានៅរដូវកាលក្រោយ ប៉ុន្តែមិនមែនក្លឹបរបស់ Beckham ទេ

10702

កីឡាករ Antoine Griezmann បាននិយាយថា ខ្លួនដឹងពីកន្លែងដែលនឹងត្រូវទៅលេងបន្តនៅរដូវកាលក្រោយ ស្របពេលដែលមានការផ្សាភ្ជាប់យ៉ាងខ្លាំងក្នុងការចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹប FC Barcelona ។

Antoine Griezmann បានប្រកាសចាកចេញពីក្លឹប Atletico Madrid បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំ ហើយអ្នកឈ្នះពានរង្វាន់បាល់ទាត់បារាំងរូបនេះ ត្រូវបានសារពត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធរូបនេះនឹងទៅចូលរួមជាមួយក្លឹប Barcelona ចាប់ពីរដូវកាលក្រោយទៅ ។ ខណៈពេលដែល Griezmann និង Barcelona ដូចជាស្ងប់ស្ងាត់យ៉ាងខ្លាំងទាក់ទងនឹងការផ្ទេរនេះ ។

Griezmann ដែលត្រូវបានភ្ជាប់ទៅនឹង Paris Saint-Germain និង Manchester United ផងដែរនោះបានប្រាប់ Telematin យ៉ាងខ្លីថា៖ ” ខ្ញុំដឹងថា ខ្ញុំនឹងត្រូវទៅលេងទីកន្លែងណានៅរដូវកាលក្រោយ ” ។

សូមបញ្ជាក់ផងដែរថា Griezmann បានចូលរួមជាមួយក្លឹប Atletico Madrid ពីក្លឹប Real Sociedad កាលពីក្នុងឆ្នាំ ២០១៤ ដោយជួយឱ្យក្លឹបយក្សទីក្រុងម៉ាឌ្រីតនេះឈ្នះពានរង្វាន់ដូចជា Europa League, UEFA Super Cup និង Supercopa de Espana មិនពេលប្រកាសចាកចេញពីនៅចុងបញ្ចប់រដូវកាលនេះ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី