លង់ហើយ!! ស្រីស្រស់ លឹម មួយហ្កិច លេងមួយឈុតនេះធ្វើឱ្យប្រុសៗស្ទើរតែគាំងបេះដូងគ្រប់ៗគ្នា

47518
  • រូបសម្រស់ស្រស់ស្អាតរួមជាមួយនឹងរូបរាងតូចស្រឡូនបានធ្វើឱ្យតារាសំដែង លឹម មួយហ្កិច មិនខ្លាចនឹងការបង្អួតសម្រស់ នៅមុខកាមារ៉ាឡើយ ខណះដំណើរកម្សាន្តលើកនេះ លឹម មួយហ្គិច លេងម៉ាអស់ដៃតែម្តង ។

    ទោះបីជារវល់ជាមួយការងារសិល្បៈ និង មុខជំនួញក៏ពិតមែនតែ លឹម មួយហ្គិច មិនភ្លេចនឹងចំណាយពេលដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានោះទេ ។ យ៉ាងណាមិញថ្មីៗនេះស្រីស្អាតរូបនេះបានទៅលំហែរនៅប្រទេសថៃ នៅកោះក្រាប៊ី ជាមួយមិត្តរួមអាជីពស្រីប្រុសជាច្រើន ។ អ្វីដែលចាប់អារម្មណ៍លើកនេះ លឹម មួយហ្គិច បានបង្ហាញរាងក្នុងឈុតប៊ីគីនី មើលទៅពិតជាទាក់ទាញតែម្តង ។ មានបុរសមិនតិចទេដែលលួចក្នាញ់ និង រូបរាងតូចស្រឡូនរបស់នាង ។ អ្នកខ្លះបានលើកឡើងថា មិនមានអ្វីទាស់ខុសទេ ព្រោះការស្លៀកឈុតបែបនេះទៅលេងសមុទ្រជារឿងធម្មតាប៉ុណ្ណោះ ។ កន្លងមកគេកម្រឃើញ លឹម មួយហ្គិច បង្ហាញសម្រស់ក្នុងឈុតបែបនេះណាស់ ។

    សូមបញ្ជាក់ថា កញ្ញា លឹម មួយហ្គិច ត្រូវបានគេចាត់ទុកជាតារាសំដែងមានប្រជាប្រិយភាពគួរសមមួយរូបផងដែរក្នុងវិថីសិល្បះ ។ នាងលេចមុខនៅក្នុងការសំដែងរឿង និង ស្ប៉តពាណិជ្ជកម្មជាច្រើន ។ មិនថាតួឯក ឬ តួរងនោះទេ លឹម មួយហ្គិច ទទួលសំដែងទាំងអស់ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី