ធ្លាប់តែឃើញ កែវនីតា លេងស្ទាយ៍បែបយុវវ័យ តែដល់គ្រងឈុតកូនក្រមុំវិញពិតជាស្អាតប្លែកសមជានារីខ្មែរ

24320

ធ្លាប់តែឃើញពិធីការិនី ហេង កែវនីតា ស្លៀកឈុតបែបយុវវ័យសម័យទំនើប ប៉ុន្តែកាលពីពេលថ្មីៗនេះគេបានឃើញពិធីការិនីរូបនេះលេចមុខជាមួយនឹងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ឃើញហើយពិតជាស្រស់ស្អាតប្លែកគួរឱ្យចាប់ចិត្ត ។

កាន់តែមានប្រជាប្រិយភាពសម្រស់របស់ពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះកាន់តែមានសម្រស់ស្អាតប្រែប្រួលប្លែកខុសពីទើបចូលសិល្បៈដំបូងស្ទើរតែមិនគួរឱ្យជឿ ដែលធ្វើឱ្យមានបុរសមិនតិចទេបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ។ ថ្មីៗនេះគេបានឃើញ ហេង កែវនីតា បានតុបតែងខ្លួនក្នុងឈុតកូនក្រមុំដែលមើលទៅស្អាតបែបសុភាពដោយមានការសរសើរពីភាពស្រស់ស្អាតរបស់នាងស្ទើរគ្រប់គ្នា ព្រោះកន្លងមកគេកម្រឃើញពិធីការិនីរូបនេះស្លៀកឈុតកូនក្រមុំបែបនេះណាស់ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការថតបង្ហាញម៉ូដឱ្យសម្អាងការមួយប៉ុណ្ណោះ ។

បើគិតមកដល់ពេលនេះមានរយៈពេលប្រមាណជា ១០ ឆ្នាំហើយដែល ហេង កែវនីតា បានចូលប្រឡូកក្នុងអាជីពជាពិធីការិនីដែលប្រជាប្រិយភាពរបស់នាងលេចធ្លោមិនធម្មតាដែរ ។ ងាកមករឿងស្នេហាហាក់មិនទាន់មានអ្វីប្លែកនោះទេ បើទោះបីជាមិត្តភក្តិក្នុងសិល្បៈដឹងគ្រប់គ្នាថា នាងកំពុងមានទំនាក់ទំនងពិសេសជាមួយប្រុសស្អាត យឹម ណារ៉ា ក៏ដោយ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី