ចប់ហើយ!! Neymar ត្រូវបានប៉ូលីសចាប់ខ្លួន ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ

8739

Neymar បានចូលខ្លួនបំភ្លឺអស់រយៈពេលជិត ២ ម៉ោងនៅក្នុងទីស្នាក់ការប៉ូលិសនៅឯទីក្រុង រីយ៉ូដឺជេនេរ៉ូ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ។

កីឡាបាល់ទាត់រូបនេះ បានជួបជាមួយមនុស្សម្នាក់មានឈ្មោះថា Najila Trindade អាយុ ២៦ ឆ្នាំកាលពីថ្ងៃទី ១៥ ខែឧសភា នៅឯសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉ារីស អំឡុងពេលដែល Neymar កំពុងជួយក្លឹប Paris St-Germain បិទបញ្ចប់រដូវកាល ។ Neymar បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលប្រឆាំងនឹងរូបលោក ហើយបានហៅរឿងហេតុពេលនោះថាជា «អន្ទាក់» ដែលជាវីដេអូបង្ហោះនៅលើបណ្ដាញ Instagram កាលពីថ្ងៃទី ២ ខែមិថុនា ។ Neymar ធ្លាប់បានពន្យល់ពីទំនាក់ទំនងរបស់លោកជាមួយនារីម្នាក់នោះ ដោយលោកបាននិយាយថា គឺជាការរៀបចំធ្វើស៊ី ។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានរាយការណ៍កាលពីពេលមុនថា Neymar បានទទួលដីកាកោះហៅពីតុលាការដើម្បីនិយាយជាមួយអាជ្ញាធរអំពីការបង្ហោះរបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីរូបភាព និង សាររបស់អ្នកជាប់ចោទ ដោយគ្មានការអនុញ្ញាតពីខាងស្រី (Trindade) ក្នុងការរំលោភលើភាពឯកជនរបស់នាងលើអ៊ីនធឺណែត ៕

ដោយ៖ តារា

ប្រភព :
The Sun
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី