David Silva នឹងត្រូវអវត្តមានពេលប៉ះ អាហ្សង់ទីន នៅថ្ងៃអង្គារ៍នេះ

21430
  • ខ្សែបម្រើ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ David Silva បាន​ចាកចេញ​អំឡុង​ពេល​ហ្វឹក​ហាត់ជាមួយ​ក្រុម​ជម្រើស​ជាតិ នៅមុន​ការ​ប្រកួត​មិត្ត​ភាព​រវាង​អេស្ប៉ាញ​ជាមួយ​នឹង​អាហ្សង់ទីន ដោយសារ​តែ​មាន​កិច្ចការ​ផ្ទាល់​ខ្លួន​។

    Related image

    La Furia Roja (ជម្រើស​ជាតិ​អេស្ប៉ាញ) បាន​ប្រកាស​បន្ទាប់​ពី​ចប់ការ​ប្រកួត​ក្នុង​លទ្ធផលស្មើ ១-១ ជាមួយ​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា តារា​ឆ្នើម​របស់ Manchester City នឹង​មិនចូល​រួមប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ​។ Silva បាន​អវត្តមាន​នៅក្នុង​ការប្រកួត​មួយ​ចំនួ​នៅ​ក្រប​ខណ្ឌ Premier League ក្នុង​រដូវកាល​នេះ បន្ទាប់​ពី​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​សម្រាក​រយៈពេល​ខ្លី​ដោយ​គ្រូ​បង្វឹក Pep Guardiola ដើម្បី​មាន​ឱកាស​ចំណាយ​ពេល​ជាមួយ​ប្រពន្ធ និង​កូន​ប្រុស​របស់​គាត់​ដែល​កើត​មិន​គ្រប់ខែ​។

    Related image

    កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​ទំនង​ជា​ត្រឡប់​មក​ចូល​រួមការ​ប្រកួត​វិញ​សម្រាប់​ក្រុម​កំពូលតារាង​នៅ​ក្រប​ខណ្ឌ Premier League នៅពេល​ដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ Everton នៅ​ចុងសប្តាហ៍​ក្រោយ​។

    Related image

    សេចក្តី​ថ្លែងការណ៍​មួយ​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​អេស្ប៉ាញ (RFEF) បាន​ឲ្យ​ដឹង​ថា៖ «David Silva ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ក្រុម​ជម្រើស​ជាតិ ដោយ​សារ​តែ​មាន​កិច្ចការ​ផ្ទាល់​ខ្លួនផងដែរ​»៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី