លេចលឺដំណឹងថា កូរ៉េគ្រោងបោះលុយជិត ១០ លានដុល្លារសាងសង់កីឡដ្ឋានស្ដង់ដាក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

65830
  • អគ្គលេខាធិការក្លឹបក្រសួងការពារជាតិ លោក ខូវ ឆាយ បានបង្ហើបឱ្យដឹងថា ពេលនេះសាធារណរដ្ឋកូរ៉េ បាននឹងកំពុងពិចារណា ដោយគ្រោងបោះទុនប្រមាណ ១០ លានដុល្លារអាមេរ៉ិកសាងសង់កីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្ដរជាតិមួយនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

    លោក ខូវ ឆាយ បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ ” ដំណើរទស្សនកិច្ចលើកនេះទទួលបានសមិទ្ធិផលធំធេងមួយទៀតដោយភាគីកូរ៉េពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្តង់ដាអន្តរជាតិមួយនៅលើទឹកដីស្រុកឧដុង្គលើផ្ទៃដី 30 ហិកតា និង ចំណាយទឹកប្រាក់សរុបជិត ១០ លានដុល្លា ” ។

    សូមបញ្ជាក់ផងដែរថា លោក ខូវ ឆាយ និង ក្រុមបាល់ទាត់វ័យចាស់កម្ពុជា-អាស៊ាន បានធ្វើដំណើរទស្សនៈកិច្ចរយៈពេល ១ សប្ដាហ៍លើទឹកដីសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ២ ដល់ ៨ ខែមិថុនាកន្លងទៅនេះ ហើយបានធ្វើការប្រកួត ៦ លើក ឈ្នះ ២ ប្រកួត  ស្មើ ២ និងចាញ់ ២ ។ លើសពីនេះពួកលោកក៏បានចងសម្ព័ន្ធភាពជាមួយអភិបាលក្រុមចំនួន ៣ រួមមានក្រុងអ៊ុលសាន ក្រុងគីមហេ និង ក្រុងម៉ាប៉ូ ផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី