Xperia 1 ស៊េរីចុងក្រោយបង្អស់របស់ Sony មានលក់នៅកម្ពុជាហើយ តម្លៃក្បែ ១០០០ ដុល្លារ

8633

ស្មាតហ្វូន Xperia 1 ជាម៉ូដែលស៊េរីចុងក្រោយរបស់ក្រុមហ៊ុនយក្សជប៉ុន Sony ដែលបានបញ្ចេញលក់នៅលើទីផ្សារតាមបណ្ដាលប្រទេសមួយចំនួននៅអ៉ឺរ៉ុបហើយកាលពីសប្ដាហ៍មុននេះ ប៉ុន្តែពេលនេះបានមកដល់ខ្មែរយើងដែរហើយ ។

មិនត្រឹមតែប៉ុណ្ណេះស្មាតហ្វូន Xperia 1 នេះក៏ត្រូវបានដាក់ឱ្យកុម្ម៉ង់ទិញនៅប្រទេសចិនផងដែរ ។ ស្មាតហ្វូនអេក្រង់កម្រិត 4K មួយនេះត្រូវបានកំណត់តម្លៃលក់ ៦ ២៩៩ យ័ន ដែលស្មើរនឹង ៩១១ ដុល្លារប៉ុណ្ណោះ ដែលធូរថ្លៃជាងតម្លៃនៅតំបន់អឺរ៉ុបរហូតដល់ ១៥% (ប្រមាណ ១ ០៧៦ ដុល្លារ) ។ ងាកមកប្រទេសកម្ពុជា វិញទូរស័ព្ទ Sony Xperia 1 នេះក៏ចាប់ផ្ដើមមានលក់ផងដែរ បើតាមប្រភពពីហាងលក់ទូរស័ព្ទមួយបានឱ្យដឹងថា បានដាក់ក្នុងតម្លៃប្រមាណជា ៩៨០ ដុល្លារ ។

ស្មាតហ្វូនម៉ូដែល Xepria 1 នេះមានលក្ខណៈសម្បត្តិដូចជា ប្រើបន្ទះឈីប Snapdragon ៨៥៥ , RAM ទំហំ ៦ GB , អង្គផ្ទុក ១២៨ GB , កាមេរ៉ាខាងក្រោយ ៣ គ្រាប់ និង មានអេក្រង់វែងមាត្រដ្ឋាន ២១: ៩ CinemaWide ប៉ុន្តែវាមិនមានអេក្រង់លាតពេញនោះទេ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី