ស្អាតណាស់!! រកឃើញបវរកញ្ញាប្រចាំប្រទេសហ្វីលីពីនហើយ ទាំងស្អាតទាំងចំណេះពិតជាមិនធម្មតា

14441

ប្រទេសនៅក្នុងតំបន់អាស៊ានជាច្រើនរួចមកហើយដែលបានស្វែងរកឃើញបវរកញ្ញាតំណាងប្រទេសខ្លួន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe នាចុងឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង ។

ដោយឡែកសម្រាប់ប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ជាប្រទេសក្នុងចំណោមតំបន់អាស៊ានមួយទៀតដែលទើបតែបានរកឃើញបវរកញ្ញាតំណាងប្រទេសខ្លួន ដែលបវរកញ្ញាជាម្ចាស់ជ័យលាភីរូបនោះត្រូវបានគេស្គាល់ឈ្មោះ Gazini Christiana Ganados មានអាយុ ២៣ ឆ្នាំ និង កម្ពស់ ១៧៣ សង់ទីម៉ែត្រ មកពីទីក្រុង Talisay, Cebu ។ បវរកញ្ញាថ្មីប្រចាំប្រទេសហ្វ៊ីលីពីន រូបនេះបានយកឈ្នះលើបេក្ខនារីជាច្រើនក្នុងការប្រកួតនៅឯ Smart Araneta Coliseum នៅ Cubao ទីក្រុង Quezon ប្រទេសហ្វ៊ីលីពីន ដោយនាងត្រូវបានបំពាក់មកុដឱ្យដោយបវរកញ្ញាហ្វ៊ីលីពីនឆ្នាំចាស់ និងជា Miss Universe គឺនាង Catriona Gray ។

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងទៅលើបវរកញ្ញាប្រចាំប្រទេសហ្វ៊ីលីពីនថ្មីនេះ គឺរូបសម្បត្តិដ៏ស្រស់សោភា និង សមត្ថភាព ចំណេះដឹងខ្ពស់ នោះតែម្តងដែលតាមរយៈនេះបានឱ្យប្រជាជនប្រទេសហ្វ៊ីលីពីន ជាច្រើនដាក់ក្តីរំពឹងថា តំណែង Miss Universe ប្រចាំឆ្នាំ ២០១៩ នេះក៏ប្រហែលជាគេចមិនផុតពីកណ្តាប់ដៃបវរកញ្ញារូបនេះផងដែរ  ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី