ត្រៀមលុយទៅកនយើង!!! ទីបំផុតដឹងថ្ងៃចេញ Note10 និង Note10 Pro ជាផ្លូវការហើយ

7482

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងបង្ហាញស្មាតហ្វូន Galaxy Note 10 ជាផ្លូវការនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ។ ហើយប្រសិនបើប្រភពពីប្រទេសកូរ៉េខាងត្បូង ពិតប្រាកដមែន នោះយើងនឹងបានឃើញ Samsung ដាក់បង្ហាញ Note10 ជាផ្លូវការនៅថ្ងៃទី ១០ ខែសីហា ហើយដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហាខាងមុខនេះតែម្តង ។

សូមឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ នេះក្រុមហ៊ុន Samsung នឹងចេញលក់ Galaxy Note ២ ម៉ូដែល គឺ Note10 និង Note10 Pro ។ តាមការបញ្ជាក់ជាផ្លូវការ Note10 និង Note10 Pro មានការរចនាស្រដៀងគ្នា ប៉ុន្តែគ្រាន់តែ Note10 Pro មានអេក្រង់ធំជាងបន្តិច និង បន្ថែមកាមេរ៉ាលើស Note10 មួយគ្រាប់ប៉ុណ្ណោះ ៕

Galaxy Note 10 Pro
Galaxy Note 10

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី