គួរឲ្យច្រណែនណាស់!! តារាកំប្លែង វ៉ាន់ នីឡា ទទួលបានកាដូផ្ទះវីឡាពីគូស្នេហ៍ ទាំងមិនទាន់បានចូលរោងការ

17212
  • ថ្មីៗ​នេះ​តារា​កំប្លែង​រូប​ស្រស់​ ​វ៉ាន់​ ​នី​ឡា​ ​បាន​បង្ហាញ​ផ្ទះ​វីឡា​យ៉ាង​ស្រស់​ស្អាត​មួយ​ទើប​ទទួល​បាន​ពី​ គូស្នេហ៍​ ​។​ ​កញ្ញា វ៉ាន់​ ​នី​ឡា​ ​បង្ហាញ​ផ្ទះ​ថ្មីនេះ​ស្រប​ពេល​លេច​ឮថា​នាង​ត្រៀម​នឹង​ចូល​រោងការ​នៅក្នុង​ពេល​ឆាប់​ៗ​ ខាងមុខនេះ​ ​ក្រោយពីមានការជួបជុំរវាងចាស់ទុំទាំងសងខាងកាលពីប៉ុន្មានថ្ងៃមុននេះ ។

    ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ក្រុម​គ្រួសារ​តារា​កំប្លែង​ទើប​នឹង​ពេញវ័យ​ ​វ៉ាន់​ ​នី​ឡា​ ​រួម​ជាមួយនឹង​ក្រុម​គ្រួសារ​គូស្នេហ៍​បាន​ជួបគ្នា​ដើម្បី​ពិភាក្សា​រឿង​រៀបការ​ដែល​ និង​ គ្រោង​រៀបចំឡើង​នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​។​ ​អ្វី​ដែល​ចាប់​អា​រម្ម​ណ៍​ថ្មី​ៗ​នោះ គូស្នេហ៍​របស់​ ​វ៉ាន់​ ​នី​ឡា​ ​បាន​បង្ហាញ​រូបភាព​ផ្ទះ​វីឡា​ស្រស់​ស្អាត​មួយ​ ជាមួយនឹង​សារ​ខ្លី​ថា «​បំពេញ​បំណង​គាត់​ហើយ​» ​។​ ​ងាក​មក​ ​វ៉ាន់​ ​នី​ឡា​ ​បាន​អរគុណ​ដល់​គូស្នេហ៍​ផង​ដែរ​ ​ហើយក្នុង​នោះ​ក៏​មានការ​សរសើរ​ថា​ពិតជា​សំណាង​មែន​ ​វ៉ាន់​ ​នី​ឡា​ ​មិនទាន់​រៀបការ​ផង​ទទួល​កា​ដូ​ធំៗ​បែប​នេះ​ពី​គូស្នេហ៍​ហើយ​ ​។​ ​កន្លងមក​នាង​ក៏​ធ្លាប់​ទទួល​បាន​គ្រឿងអលង្ការ​មួយ​ឈុត​ដែល​បញ្ជាក់​ថា​ជា​កាដូ​របស់​ម្តាយក្មេក​ផង​ដែរ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ជូនពរ​ពីសំណាក់​មហាជន​ឱ្យ​ចំ​ណង​ស្នេហ៍​របស់​នាង ​និង​ ​គូស្នេហ៍​រឹងមាំ​ជា​រៀង​រហូត​ ។

    កាន់តែ​ធំ​ពេញរូបពេញរាង​ ​វ៉ាន់​ ​នី​ឡា​ ​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​ ហើយ​ក្រៅពី​កំប្លែង​ នាង​ក៏បាន​ច្រៀង​នៅក្នុង​ពិធីកាត់សក់​នៅ​តាម​ពិធី​មង្គលការ​នានា ​ផង​ដែរ​ ​។​ ​គេ​ចាំ​បាន​ថា​គ្រាន់តែ​បែក​ពីអ​តី​ត​គូ​ដណ្តឹង​ភ្លាម​តារា​កំប្លែង​វ័យក្មេង​រូប​នេះ​ក៏​រកបាន​អ្នកថ្មី ​ដែល​ត្រៀម​នឹង​ចូល​រោងការ​នៅក្នុង​ពេល​ឆាប់​ៗ ​ខាង​មុន​នេះ ៕

    ដោយ៖ សុខះ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី