ក្រុមហ៊ុន Huawei របស់ចិនព្រមព្រៀងចែករំលែកផែនការស្តីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

12588

ក្រុមហ៊ុន Huawei បានព្រមព្រៀងចែករំលែកពីផែនការស្តីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងកំឡុងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជួបជាមួយសហគ្រិនអន្តរជាតិនៅឯវេទិកាសេដ្ឋកិច្ចទីក្រុង សេន ភឺធើស៍ប៊ឺក ហៅកាត់ SPIEF ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់រុស្ស៊ី លោក ឃើរីល ឌីមីទ្រីវ បាននិយាយថា ក្នុងកំឡុងជំនួបនេះ គឺមានការពិភាក្សាជាច្រើន ប៉ុន្តែអ្វីដែលអាចចាត់ទុកថា ជារឿងសំខាន់ជាងគេ នោះគឺការចែករំលែកផែនការសម្រាប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ពីសំណាក់តំណាងក្រុមហ៊ុន Huawei របស់ចិន ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយនេះផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី