បទចម្រៀងទើបនឹងចេញថ្មីរបស់កញ្ញា ពេជ្រ សោភា បានធ្វើឱ្យអ្នកគាំទ្រលើកសសើរនៅទឹកដមសំឡេងយ៉ាងពីរោះ(វីដេអូ)

30421
  • កាលពីពេលថ្មីៗនេះ ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែលជា​ការបកស្រាយ​ដោយ​តារាចម្រៀង​កំពុង​ពេញនិយម ពេជ្រ សោភា ហើយ​មួយ​បទ​នោះ​មាន​ចំណងជើង​ថា «​អារម្មណ៍​មួយពេល​» សម្តែង​កាយវិការ​ដោយ​អ្នកនាង​ផ្ទាល់ រួម​នឹង​កំលោះ​សង្ហា​ពីររូប​ផ្សេងទៀត គឺ​លោក ហៃ ប៉ោ​ហុង និង លោក ប៉ែន ចាន់​សិទ្ធិ ។

    វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ស្នេហា​ខាងលើនេះ គឺ​ទឹកដម​សំឡេង​បែប​ស្រឡន់​របស់​តារាចម្រៀង ពេជ្រ សោភា ដែល​នេះ​ហាក់ជា​រសជាតិ​ថ្មី​មួយ​ក្នុង​បទ​ចម្រៀង ដែល​អ្នកគាំទ្រ​ទទួលបាន​ពី​តារាចម្រៀង​ស្រី​រូបនេះ ។ មួយ​បទ​នេះដែរ បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់ មហាជន​ថា​ពីរោះ និង ជាពិសេស​នោះ​ក្នុង​ស្រទាប់​យុវវ័យ​បាន​និយាយថា មិន​ត្រឹម​ពីរោះ​នោះទេ ប៉ុន្តែ​មាន​សាច់រឿង​គួរឱ្យ​ចាប់អារម្មណ៍ និង ត្រូវចិត្ត​ថែមទៀត ។ គេ​ក៏​កត់សម្គាល់ឃើញ​មានការ​សរសើរ​ពី​តារាចម្រៀង​ស្រី ពេជ្រ សោភា មិន​ដាច់​ពី​មាត់​ផងដែរ ។

    ​គួរឱ្យ​ដឹង​ដែរ​ថា បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ​តារាចម្រៀង​ស្រី ពេជ្រ សោភា នេះ គឺជា​ការនិពន្ធ​ទំនុកច្រៀង និង បទ​ភ្លេង​ដោយ Noly Records ។ ចង់ដឹងថា បទ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា ពីរោះ និង មាន​អត្ថន័យ​ចាក់​ដោយ​យុវវ័យ​ខ្លាំង​កម្រិតណា សូម​ចុច​ទស្សនា​វីដេអូ​ចម្រៀង​ខា​ថង​ក្រោម ៕

    [OFFICIAL MV] អារម្មណ៍មួយពេល – ពេជ្រ សោភា

    សុំទោសដែលទទួលនំខេកនេះហើយ ធ្វើឲ្យបងឈឺចាប់! ពេលនេះខ្ញុំពិបាកយល់អារម្មណ៍មួយនេះណាស់ វាឈឺចាប់! វាចាក់ដោត! 🎬 OFFICIAL MV : អារម្មណ៍មួយពេល► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/bwpqXgyHaW0ច្រៀងដោយ៖ ពេជ្រ សោភានិពន្ធទំនុកច្រៀង៖ Noly Recordsនិពន្ធបទភ្លេង៖ Noly Recordsដឹកនាំសម្ដែង៖ Noly Recordsថតដោយ៖ នៅ សុវណ្ណារ័ត្នកាត់ត៖ Reak MiniFollow us now : facebook.com/RHM.Production Please subscribe: youtube.com/HangMeasVideo

    Posted by Rasmey Hang Meas on Saturday, June 8, 2019

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី