មេដឹកនំាកំពូលរុស្ស៊ី និង ចិន បានរិះគន់យ៉ាងចាស់ដៃទៅលើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិក

17915

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជិនពីង បានរួមគ្នារិះគន់ទៅលើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិក ហើយថែមទំាងបានប្តេជ្ញាកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទំាងពីរផងដែរ ។

ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំនៅទីក្រុង សេន ភីធើស៍ប៊ឺក កាលពីថ្ងៃសុក្រសប្តាហ៍មុនកន្លងទៅនេះ លោក ពូទីន បានរិះគន់ធ្ងន់ៗលើការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក មកលើរុស្ស៊ី និងចិន ដោយលោកលើកឡើងពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងគម្រោងបណ្តាញតភ្ជាប់បំពង់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ Nord Stream 2 ពីរុស្ស៊ី ទៅអាល្លឺម៉ង់  និង ការដាក់សម្ពាធលើក្រុមហ៊ុន Huawei ដែលរូបលោកហៅថា ជាការបង្កសង្រ្គាមបច្ចេកវិទ្យា ។

ចំណែកឯលោក ស៊ី ជិនពីង វិញ បាននិយាយថា ប្រទេសលោកនឹងខិតខំកសាងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយអត្ថប្រយោជន៍ ដោយឈរលើគោលការណ៍នៃភាពស្មើគ្នា និង ការគោរពទៅវិញទៅមក ជាមួយបណ្តាប្រទេសជាមិត្ត ហើយចិនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗជាមួយគ្រប់ដៃគូរបស់ខ្លួនជាពិសេស គឺបច្ចេកវិទ្យា 5G ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី