សហរដ្ឋអាមេរិក ផ្អាកគម្រោងយកពន្ធលើទំនិញម៉ិចស៊ីកូ ក្រោយសម្រេចបានកិច្ចព្រមព្រៀងរួមគ្នា

32345
  • សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយ ម៉ិចស៊ីកូ ហើយ ដូច្នេះនឹងពុំមានការយកពន្ធទៅលើទំនិញ ម៉ិចស៊ីកូ នោះទេ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

    តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា ប្រទេសលោកបានសម្រេចកិច្ចព្រមព្រៀងមួយជាមួយម៉ិចស៊ីកូ ដោយគម្រោងយកពន្ធលើទំនិញគ្រប់មុខរបស់ ម៉ិចស៊ីកូ ដែលត្រូវបានកំណត់អនុវត្តន៍នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងត្រូវផ្អាកទៅវិញ ។

    ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ជាមួយគ្នានេះ ម៉ិចស៊ីកូបានយល់ព្រមចាត់វិធានការតឹងរ៉ឹងជាងមុន ក្នុងការទប់ស្កាត់លំហូរជនភៀសខ្លួន ដែលឆ្លងចូលទឹកដី ម៉ិចស៊ីកូ ឆ្ពោះមកព្រំដែនភាគខាងត្បូងរបស់យើង ហើយថា ក្រសួងការបរទេសអាមេរិក នឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតពីកិច្ចព្រមព្រៀងនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី