
David Beckham មានគម្រោងនាំលោក Carlo Ancelotti, Wayne Rooney និង Cristiano Ronaldo ទៅកាន់ក្លិបថ្មីរបស់ខ្លួនដែលទើបបង្កើតនៅអាមេរិក ។
អតីតប្រធានក្រុមជម្រើសជាតិអង់់គ្លេស ទទួលបានភ្លើងខៀវបង្កើតក្លិបដែលមានមូលដ្ឋាននៅ Florida ដើមឆ្នាំ២០១៨នេះ។ Miami ជាក្លិបទី ២៥ នៃក្របខណ្ឌ Major League Soccer របស់អាមេរិក និង រំពឹងចាប់ផ្ដើមការប្រកួតនៅឆ្នាំ២០២០ ខាងមុខ ។
ក្នុងការបង្ហាត់ក្រុម Beckham ចង់បានលោក Ancelotti ខណៈលោក Zinedine Zidane និង អតីតគ្រូបង្វឹកជម្រើសជាតិអាមេរិក លោក Bruce Arena ក៏ស្ថិតក្នុងការពិចារណាដែរ។
ចំណែក Rooney ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ទៅលេងនៅលីគកំពូលអាមេរិក ស្របពេលកិច្ចសន្យារបស់ Cristiano Ronaldo មានសុពលភាពដល់ឆ្នាំ២០២១ ឯណោះនៅក្លឹប Real Madrid ៕
ដោយ៖ Dara Hunii