NASA ប្រកាសបើកទទួលភ្ញៀវទេសចរណ៍ ដែលចង់ឡើងទៅស្ថានីយអវកាស ប៉ុន្តែបើលឺតម្លៃលែងហ៊ានស្រម៉ៃ

25130
  • អង្គការ NASA ផ្ទាល់បានបញ្ជាក់ថា ខ្លួននឹងផ្តល់សេវាធ្វើដំណើរលក្ខណៈឯកជនចំនួន ០២ លើក ឡើងទៅកាន់ស្ថានីយ ISS ក្នុងមួយឆ្នាំ ដោយមួយលើកៗមានរយៈពេល ៣០ ថ្ងៃ ហើយបេសកកម្មលើកដំបូង អាចនឹងលេចរូបរាងឡើងឆាប់បំផុត នៅអំឡុងដើមឆ្នាំ ២០២០ ខាងមុខនេះ ។

    បើតាមទីភ្នាក់ងារអវកាសអាមេរិកនេះ ភ្ញៀវទេសចរដែលចង់ឡើងទៅស្ថានីយ ISS ជាដំបូងបំផុតត្រូវបង់ថ្លៃសំបុត្រទៅមក ដែលមានតម្លៃរហូតដល់ ៥៨ លានដុល្លារ ហើយសម្រាប់ការស្នាក់អំឡុងពេល ៣០ ថ្ងៃនោះវិញ គឺត្រូវចំណាយប្រហែល ៣៥,០០០ ដុល្លារថែមទៀតក្នុងមួយយប់ៗ ។ ហើយដើម្បីនាំយកទេសចរឡើងទៅស្ថានីយអន្តរជាតិ ISS អង្គការ NASA នឹងប្រើប្រាស់យានអវកាស ដែលអភិវឌ្ឍន៍នៅក្រោមកម្មវិធី Commercial Crew Program របស់ខ្លួន ដែលក្នុងនោះរួមមានប្រព័ន្ធរ៉ុក្កែត និង យានធ្វើដំណើរ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Boeing និង SpaceX ។ សូមរំលឹកថា ប្រទេសរុស្ស៊ី កន្លងទៅក៏ធ្លាប់បាននាំយកភ្ញៀវទេសចរឡើងទៅកាន់ស្ថានីយ ISS ផងដែរ ជាមួយតម្លៃសំបុត្រខ្ពស់កប់ពពកដូចគ្នា ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី