អីយ៉ាមែនក៏អី!! តារាសម្ដែង Lee Min Ho និង Suzy បានបង្កាត់ភ្លើងស្នេហ៍ចាស់ឡើងវិញ

13105

យោងតាម​ការរាយការណ៍​ចុង​ក្រោយពី​សារព័ត៌មាន Allkpop ​​បានអោយដឹងថា តារា​សម្តែង​កូរ៉េ​ដ៏​ល្បីឈ្មោះ Lee Min Ho និង កញ្ញា Suzy បាន​បង្កាត់ភ្លើង​ស្នេហ៍​ចាស់​ឡើងវិញ ក្រោយពី​បាន​បែក​គ្នា​ម្តង​រួចមកហើយ​កាលពី​ចុងឆ្នាំ ២០១៨ ។

ប្រភព​ដដែល​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា៖ «​លោក Lee និង Suzy បាន​ផ្តើម​ស្នេហ៍​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ ដោយ​ពួកគេ​ត្រូវបាន​គេ​ឃើញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយគ្នា ។ យ៉ាងណាក្តី ដ្បិត​ថា​ស្នេហា​នេះ​បាន​សាង​ឡើងវិញ​មែន តែ​ពួកគេ​មិនទាន់​ចង់​ប្រកាស​ទេ ដោយ​ចង់​បន្ត​ដោយ​ស្ងៀមស្ងាត់​សិន​» ។

អ្នកគាំទ្រ​តារាទាំងពីរ​ពិតជា​រីករាយ​យ៉ាងខ្លាំង​នឹង​ដំណឹង​មួយ​នេះ ហើយ​គេ​សង្ឃឹមថា តារា​ទាំងពីរ​ដួង​នឹង​បកស្រាយ​ឱ្យ​កាន់តែច្បាស់​ថែមទៀត​នាពេល​ឆាប់ៗ​ខាងមុខនេះ ។

គួរ​បញ្ជាក់ដែរថា៖ លោក Lee និង Suzy បាន​ទាក់ទង​គ្នា​ជា​គូសង្សារ​នា​ឆ្នាំ ២០១៥ តែ​ក្រោយ​ទាក់ទង​គ្នា​បាន ៣ឆ្នាំ ពួកគេ​ក៏បាន​សម្រេចចិត្ត​បញ្ចប់​ចំណង​ស្នេហ៍​នោះ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ ៕

ដោយ៖​ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី