ពិតជាអស្ចារ្យមែន!! ​នៅ​អារ៉ាប់​ សូម្បី​ឡាន​ថ្លៃៗ​ក៏​​មាន​អ្នក​ហ៊ាន​បោះ​ចោល​ដែរ (វីដេអូ)

35787

Dominguero គឺ​ជា​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់ ​កំពុង​រស់​នៅ​សហភាព​អារ៉ាប់រួម​ ហើយ​ត្បិត​ថា​មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​ស្គាល់​ឈ្មោះ​នេះ ប៉ុន្តែ​ការ​រក​ឃើញ​របស់​​គេ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។

​​ថ្មីៗ​កន្លង​ទៅ​នេះ Domin បាន​បង្ហាញ​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ អំពី​ទីតាំង​បោះ​ចោល​រថយន្ត​ដែល​ប្រើ​ការ​លែង​កើត​នៅ​​អារ៉ាប់។ ក្នុង​ចំណោម​រថយន្ត​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល ប្រទះ​ឃើញ​មាន​ប៉ុន្មាន​គ្រឿង ជា​រថយន្ត​ស៊េរី​កប់​មាន​តម្លៃ​ថ្លៃ និង​ជា​ស៊េរី​ថ្មី​ទៀត​ផង ។

ជាក់ស្ដែង ​គឺ​ឃើញ​មាន​រថយន្ត​ Mercedes-AMG 63 ស៊េរី​ឆ្នាំ ២០១៩ ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ ហើយ​មិន​មែន​មាន​តែ​មួយ​ទេ។ រថយន្ត​ស៊េរី​កប់​ផ្សេង​ទៀត​មាន​ Lamborghini Urus, Rolls-Royce និង Ferrari ផង​ដែរ ៕

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី