
Mourinho គ្រោងចាយធំនារដូវក្តៅនេះដើម្បីនាំយក Raphael Varane, Toni Kroos, Marquinhos, Marco Verratti និង Alex Sandro ចូល ដោយគ្រោងបញ្ចេញ Pogba ចោលក្នុងតម្លៃ ២០០ លានផោន ។
គ្រូបង្វឹកបិសាចក្រហមអស់ការអត់ធ្មត់ជាមួយកីឡាករបារាំងហើយ និង សូម្បីមិត្តរួមក្រុមក៏មានការថ្នាំងថ្នាក់នឹង Pogba ដែលផ្តោតលើការងារ និង មុខមាត់ផ្ទាល់ខ្លួនជាងក្រុម។
តម្លៃខ្លួន Varane ត្រូវបានប្រមាណ ៩៨ លានដុល្លារ ខណៈ Mourinho ចង់បានដៃគូគេម្នាក់ទៀត Toni Kroos មកជំនួសតំបន់កណ្តាលរបស់ Pogba បើទោះជា Real ដាក់ថ្លៃកីឡាករអាឡឺម៉ង់ ១៤១ លានដុល្លារក្តី។
តារា PSG គឺ Marquinhos និង Verratti ជាផែនការបម្រុង ដែលគ្រូបង្វឹកព័រទុយហ្គាល់ អាចយកមកជំនួស អតីតកីឡាករថ្លៃបំផុត ១២៥ លានដុល្លារ រីឯ Alex Sandro អាចជាតួអង្គជំនួស Luke Shaw ផងដែរ៕
ដោយ៖ Dara Hunii