បទចម្រៀង «Crush អូន» របស់កញ្ញា មាន សូនីតា បានចេញ MV ហើយនិយាថាកាយវិការស្វ៊ីតញាក់សាច់(វិដេអូ)

13845

កញ្ញា មាន សូ​នី​តា គឺជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប ប៉ុន្ដែ​កាលពី​មួយរយៈ​មុន នាង​ស្រាប់តែ​ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន​មួយ​បទ​ក្រោម​ចំណងជើងថា «Crush អូន​» បាន​ធ្វើឱ្យ​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​នាង​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តែ​ទន្ទឹមនឹងនោះ ក៏មាន​ទស្សនិកជន​មួយចំនួន​រង់ចាំ​មើល MV នៃ​បទ​ចម្រៀង​ខាងលើ​ដែរ ។

​មិន​ធ្វើឱ្យ​អ្នកគាំទ្រ​រង់ចាំ​យូរ កាលពីពេលថីៗនេះ មាន សូ​នី​តា ទើបតែ​បញ្ចេញ Full MV បទ «Crush អូន​» ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ពី​បណ្ដា​អ្នកប្រើប្រាស់​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន ។ ក្រៅពី​អត្ថន័យ​នៃ​បទ​ចម្រៀង អ្នកគាំទ្រ​បាន​ចាប់អារម្មណ៍​ទៅលើ​កាយវិការ​សម្ដែង​របស់ មាន សូ​នី​តា និង បុរស​ម្នាក់ ហាក់ដូចជា​ស្និទ្ធស្នាល ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​សម្បើម​ណាស់ ដែល​មើលទៅ​អ្នក​ទាំងពីរ​សម្ដែង​សម​ដូច​ប្ដី​-​ប្រពន្ធ​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង​អ៊ីចឹង ៕

តោះ​យើងទៅទស្សនា MV បទ «Crush អូន​» ដែល​បកស្រាយ​ដោយ​កញ្ញា មាន សូ​នី​តា ខាងក្រោម ៖

យេ… !!! បានឃើញហើយថា «Crush អូន» ហ្នឹងជាពីណាគេ!!!រីករាយទស្សនាទាំងអស់គ្នាណា៎​ សំលេងមិនសូវបានទេ តែក៏បានកាយវិការយោងដែរ ត្រូវអត់?ចែករំលែកគ្នាយើង Share Share អោយទាំងអស់គ្នាបានមើល 🍑 #CrushOunអរគុណអ្នកនិពន្ធ & ទំនុកច្រៀង៖ អ៊ួង សូរិយា – Soria Oung ដែលមានទំនុកចិត្តលើសូនីតា​ថាអាចច្រៀងបានអរគុណដល់ Pleng ដែលបានគាំទ្រអោយមានការបង្កើតជាវីដេអូចម្រៀងនេះឡើងនិង អរគុណដល់ NOIR COFFEE -ណ ដែលបានផ្តល់ជាទីតាំង និងជាអ្នកសហការឧបត្ថម្ភ👉 ស្តាប់បទ «Crush អូន» លើភ្លេងដោយឥតគិតលុយ https://pleng.smart.com.kh/song/crush-oun/47316787/

Posted by Mean Sonyta on Monday, June 10, 2019

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី