អីយ៉ា!! កញ្ញា ភិន​ ​សុ​ដា​លីស​ ​​បានធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​រឿង​ ​«​ព្រលឹង​»​ ជាមួយនិង តារា​ប្រុស​ ​២​ដួង​(​វីដេ​អូ​)

15411

ស្ងាត់​វត្តមាន​របស់​តារា​ស្រី​ ​ភិន​ ​សុ​ដា​លីស​ ​មួយ​រយៈ​ធំ​មក​ហើយ​ក្រោយពី​នាង​ជាប់រវល់​នៅក្នុង​ការងារ​រកស៊ី​ ។​ ​ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​ស្រាប់តែ​ ​ភិន​ ​សុ​ដា​លីស​ ​បាន​លេចមុខ​សាជាថ្មី​ម្តង​ទៀត​ក្នុង​រឿង​ ​«​ព្រលឹង​»​ ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​ផលិតកម្ម​មហាហង្ស​ ​។

​នៅក្នុង​រឿង​នេះ​ ​ភិន​ ​សុ​ដា​លីស​ ​បាន​សម្តែង​ជាមួយ​តួ​ប្រុស​ ​២​ ​រូប​ទៀត​ ​ដែល​នឹង​ធ្វើ​ឱ្យ​ផ្អើល​ពេញ​​ផ្ទៃ​រឿង​តែម្តង​ ​។​ ​បើ​តាម​ ​Trailer​ ​រឿង​«​​ព្រលឹង​»​ ​ដែល​ទើបនឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​​កាលពី​ពេល​ថ្មី​ៗ​នេះ​យើង​ចាប់អារម្មណ៍​ឃើញថា​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​និង ​លោក​ ​ភឹម​ ​តារា​វិបុល​ ​ព្រមទាំង​ ​នាយ​គ្រឿន​ ​គឺជា​តួអង្គ​សំខាន់​នៅក្នុង​រឿង​ ​ដោយ​ផលិតករ​តម្រូវ​ឱ្យ​អ្នក​ទាំង​បី​សម្តែង​ទម្រង់​តែ​មួយ​ និង មាន​ចរិត​ពី​ធម្មជាតិ​ពិ​តៗ​ ​ដូច្នេះហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ទាំង​៣​ ​រំពឹង​ទុក​ថា​ ​នៅពេល​ដែល​រឿង​​នេះ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នឹង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ទស្សនិកជន​ ​។

សម្រាប់​តារា​ទាំង​បី​ដួង​ខាង​ ​លើ​ត្រូវ​សម្តែង​ជា​តួអង្គ​ត្រូវ​ខ្មោចលង​ ​លាយឡំ​ជាមួយ​និង​ឈុត​ឆាកកំប្លែង​ស្ងួត​ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​សើច​សប្បាយ ​។​ ​ជាក់ស្តែង​គ្រាន់តែ​បានឃើញ​ ​Trailer​ ​រឿង​ ​«​ព្រលឹង​»​ ​ហើយក៏​មាន​អារម្មណ៍​ភ័យរន្ធត់​ និង​ ​ចង់​ទស្សនា​ដែរ​ ។

​បើ​តាម​គម្រោង​ផលិតកម្ម​មហាហង្ស​គ្រោង​នឹង​ដាក់​បញ្ចាំង​រឿង​ ​«​ព្រលឹង​» ​ជា​ផ្លូវការ​ ​នៅ​ថ្ងៃទី​៤​ ​ខែ​​កក្កដា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខ​បន្ទាប់ពី​បាន​ជោគជ័យ​ខ្លាំង​ក្នុង​រឿង​ ​«ផ្ទះចុងភូមិ​»​ ​នា​ពេល​កន្លងមក​ ​។​ ​តោះ​ទស្សនា​ ​Trailer​ ​រឿង​ ​«​ព្រលឹង​»​ ​ទាំងអស់គ្នា​៕

ដោយ៖ សុខះ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី