គ្រូបារាំង អះអាងថា តារាឆ្នើមមួយរូបរបស់ខ្លួន នឹងចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ

11885
  • បើយោងតាមការអះអាងរបស់អ្នកចាត់ការក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានឱ្យដឹងថា កីឡាករ Ferland Mendy នឹងចូលរួមជាមួយកីឡាករ Luka Jovic និង Eden Hazard នៅក្នុងក្លឹប Real Madrid នារដូវកាលក្រោយនេះ ។

    Ferland Mendy ដែលអង្គុយនៅកៅអីបម្រុងសម្រាប់វគ្គជម្រុះនៃពានរង្វាន់ Euro 2020 កាលពីនាថ្ងៃសៅរ៍នេះ ធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid ក្នុងតម្លៃខ្លួន ៥០ លានអឺរ៉ូ បន្ទាប់ពីរួមរស់ជាមួយក្លឹប Lyon អស់រយៈពេលចំនួន ២ រដូវកាលកន្លងមក ។

    ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះរំពឹងថា នឹងចូលរួមជាមួយកីឡាករ Luka Jovic និង Eden Hazard នៅក្លឹបអធិរាជស ខណៈដែលលោក Zinedine Zidane កំពុងបន្តការសើរើរៀបចំសមាសភាពក្រុមនេះឡើងវិញ ក្រោយពេលដែលពួកគេបានឆ្លងកាត់រដូវកាលមួយដ៏ជូរចត់បំផុត ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៣ ប៉ុណ្ណោះនៅក្នុងលីគកំពូលអេស្ប៉ាញ ( Laliga ) ថែមទាំងបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយទៀតផង ។

    ខណះលោក Deschamps ដែលជាគ្រូបង្វឹកក្រុមមាន់គកបារាំងបាននិយាយទាក់ទងទៅនឹង Mendy រឿងផ្ទេរទៅកាន់កីឡដ្ឋាន Santiago Bernabeu ដោយលោកនិយាយថា៖ Ferland រីកចម្រើនយ៉ាងឆាប់រហ័សកាលពី ២ ឆ្នាំមុន គេលេងនៅលីគលំដាប់ទី ២  ហើយឆ្នាំក្រោយនេះគេលេងនៅក្លិប Real Madrid ហើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី