ពលរដ្ឋហុងកុង ជិត ១ លាននាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន

13068
  • មេដឹកនាំហុងកុង លោកស្រី Carrie Lam បាននិយាយថា លោកស្រីនឹងមិនបោះបង់ចោលនូវផែនការដ៏ចម្រូងចម្រាស និង មិនចង់ឱ្យច្បាប់ថ្មីស្ថិតនៅក្រោមការគ្រប់គ្រង និង លូកដៃពីប្រទេសចិននោះទេ ។ កាលពីថ្ងៃអាទិត្យនេះមានមនុស្សរាប់សែននាក់បានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងច្បាប់ថ្មីដែលអាចអនុញ្ញាតិឱ្យប្រទេសចិនអាចវាយប្រហារគូប្រជែងបក្សប្រឆាំងនយោបាយនៅក្នុងទីក្រុងហុងកុងបាន ។

    ថ្លែងទៅកាន់អ្នកយកព័ត៌មានលោកស្រីបានទទូចថា ច្បាប់នេះគឺមានសារៈសំខាន់ និង អាចជួយការពារសិទ្ធិមនុស្សផងដែរ ហើយក៏មិនមានការលូកដៃពីកងកម្លាំងបរទេសនៅពីក្រោយការតវ៉ានេះដែរ ។ គេបានប៉ាន់ប្រមាណដឹងថា ក្នុងក្បួនតវ៉ាកាលពីថ្ងៃអាទិត្យនេះអាចមានមនុស្សជាង ១ លាននាក់ ប៉ុន្តែតួលេខពីប៉ូលីសបានឱ្យដឹងថា មានចំនួនត្រឹមតែ ២៤ ម៉ឺននាក់ប៉ុណ្ណោះ ។

    កាលពីថ្ងៃច័ន្ទនេះ លោកស្រី Carrie Lam នាយកប្រតិបត្តិរបស់ទីក្រុងហុងកុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ច្បាប់នេះនឹងមិនប៉ះពាល់ដល់សេរីភាព និង ភាពរីករាយរបស់ប្រជាជនរស់នៅទីក្រុងហុងកុងឡើយ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី