ម៉ោង ១១ យប់នេះ!!! កម្ពុជា នឹងត្រូវតទល់ជើងទី២ ជាមួយ ប៉ាគីស្ថាន ប៉ុន្តែគ្មានទូរទស្សន៍បន្តផ្ទាល់ឡើយ

28978
  • ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជើងទី២ ទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន នាម៉ោង ១១ យប់នេះ នៅកីឡដ្ឋាន Hamad Bin Khalifa នាទីក្រុងដូហា ប្រទេសកាតា ដើម្បីស្វែងរកក្រុមឡើងទៅជុំទី ២ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេស កាតា ។

    នេះគឺជាការប្រកួតកាត់សេចក្ដីក្នុងវគ្គជម្រុះបឋមរវាងក្រុមទាំងពីរ បន្ទាប់ពីជំនួបជើងទី ១ លើទឹកដីកម្ពុជា ក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី ០៦ ខែមិថុនា កន្លងទៅ ។ ខណះលោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា នៅតែរក្សាជំហរដដែលសម្រាប់ការប៉ះ ប៉ាគីស្ថាន យប់នេះ ដោយលោកផ្ដោតលើភាពរីកចម្រើនរបស់ក្រុមជម្រើសជាតិកម្ពុជាជាងផ្ដោតលើលទ្ធផលឈ្នះ ឬ ចាញ់ ។ ប៉ុន្ដែលោកក៏រំពឹងថា កូនក្រុមខ្លួនរបស់លោកនឹងខិតខំអស់ពីសមត្ថភាពដើម្បីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និង អ្នកគាំទ្រកម្ពុជាដូចថ្ងៃមុនដែរ ។

    សូមបញ្ជាក់ផងដែរថា ជំនួបជើងទី ២ នេះដែរ កម្ពុជាហាក់មានសង្ឃឹមច្រើនជាងក្នុងការបន្ដដំណើរទៅជុំទី ២ ប្រសិនបើលទ្ធផលស្មើគ្នា ឬ ក្រុមគោព្រៃកម្ពុជាភ្លាត់ចាញ់ត្រឹម ១-០ ឬ ២-១ ជាដើម ។ ប៉ុន្ដែករណី ប៉ាគីស្ថាន អាចវាយបកឈ្នះ ២-០ វិញ នោះការប្រកួតនឹងឈានដល់ការថែមម៉ោង ឬ ប៉េណាល់ទីដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងជុំទី ២ នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ ៕ ចាំមើលថា តើកម្ពុជាអាចបន្តជ័យជម្នះនៅជើងទី២ នេះបានដែរឬទេ?

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី