
Liverpool បានត្រៀមរួចរាល់ហើយដើម្បីផ្ដល់កិច្ចសន្យាថ្មីដល់ Mohamed Salah បន្ទាប់ពីបង្ហាញថ្វីជើងយ៉ាងអស្ចារ្យនៅរដូវកាលនេះ។
ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីពខាងលើបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកក្រោយផ្លាស់ទៅ Anfield និង កំពុងនាំមុខគេលើកំពូលតារាងអ្នកទាត់បញ្ចូលទីនៅ Premier League ហើយកន្លងមក Real Madrid ក៏បង្ហាញបំណងចង់បានរូបគេដែរ។
យ៉ាងណាក៏ដោយ របាយការណ៍បង្ហាញថា អតីតសមាជិក FC Basel, Chelsea និង AS Roma រីករាយនៅ Liverpool ហើយគេអាចនឹងទទួលបានថ្លៃនឿយហត់២០ម៉ឺនផោនក្នុងមួយសប្ដាហ៍សម្រាប់កុងត្រាថ្មីុំ។
ប្រសិនបើដំណើរសម្រេចជោគជ័យ កីឡាករវ័យ ២៦ ឆ្នាំស្ថិតក្នុងចំណោមអ្នកបានប្រាក់ឈ្នួលថ្លៃជាងគេនៅលីគកំពូលអង់គ្លេសទាំង១០រូប ខណៈ Alexis Sanchez ស្ថិតនៅលើគេ ដោយរកបាន៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Manchester United ៕
ដោយ៖ Dara Hunii