អ៊ីរ៉ង់ បង្អួតប្រព័ន្ធមីស៊ីលដែលបាញ់ម្ដង អាចទម្លាក់យន្តហោះចម្បាំង ៦ គ្រឿងក្នុងពេលតែមួយ(វីដេអូ)

50179
  • យោធាអ៊ីរ៉ង់ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ បានដាក់បង្ហាញប្រព័ន្ធមីស៊ីលថ្មី ដែលអាចតាមដាន និង បាញ់ទម្លាក់យន្តហោះចម្បាំង ៦ គ្រឿង ឬ គោលដៅចំនួន ៦ ក្នុងពេលតែមួយបាន ។ ការបញ្ចេញសព្វាវុធនេះក្នុងខណៈដែលអ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយអាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស ។

    លោកឧត្តមសេនីយ៍ត្រី លោក Amir Hatami រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Khordad 15 នេះមានបំពាក់ជាមួយមីស៊ីលរយៈឆ្ងាយ Sayyad ចំនួន ៣ គ្រាប់ ។ វាអាចបាញ់ទម្លាក់យន្តហោះ និង ឬដ្រូនចម្បាំងក្នុងចម្ងាយ ១២០ គីឡូម៉ែត្រ ។

    ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់បានជំរុញបង្កើតសព្វាវុធផ្ទាល់ខ្លួន ហើយបានកាត់បន្ថយការពឹងផ្អែកលើការនាំចូលអាវុធពីបរទេសកាន់តែតិចទៅៗ ។ កាលពីខែកុម្ភៈកន្លងទៅ អ៊ីរ៉ង់ បានជោគជ័យក្នុងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ Hoveizeh ដោយវាអាចកម្ទេចគោលដៅដែលស្ថិតនៅចម្ងាយជាង ១៣៥០ គីឡូម៉ែត្ រពីវាបាន ។ ក្នុងខែដដែលនោះនាវាមុជទឹក Ghadir-class បានបាញ់មីស៊ីលប្រឆាំងនាវាមួយជាលើកដំបូងផងដែរ ៕

    ទស្សនាវីដេអូ៖

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី