រន្ធត់!! ឧទ្ធម្ភាគចក្រមួយគ្រឿងហោះបុកអគារ ៥៤ ជាន់នៅអាមេរិកស្លាប់អ្នកបើកបរយ៉ាងអណោចអធម(វីដេអូ)

7888
  • ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះបុកអគារកម្ពស់ ៥៤ ជាន់នៅកណ្ដាលក្រុងតំបន់ Manhattan នៅក្នុងរដ្ឋញូវយ៉ក បណ្ដាលឱ្យអ្នកបើកបរស្លាប់គួរឱ្យរន្ធត់ ។

    យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ រសៀលថ្ងៃចន្ទកន្លងទៅធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំ ពីអ្នករស់នៅជិតតំបន់កើតហេតុ ។ យោងតាមអ្នកគ្រប់គ្រងអាកាសយានដ្ឋានរបស់ឧទ្ធម្ភាគចក្រនៅក្នុងទីក្រុង Linden ឱ្យដឹងថា អ្នកបើកបរមានឈ្មោះ McCormack បម្រើការជាអ្នកពន្លត់អគ្គិភ័យ ។ ប្រភពដដែលបន្ដថា មុនកើតហេតុបុរសរងគ្រោះត្រូវបានម្ចាស់ឧទ្ធម្ភាគចក្រជួលឱ្យជិះមកកាន់ទីក្រុងញូវយ៉ក ដើម្បីជូនដំណើរលោក ។ ឧទ្ធម្ភាគចក្រប្រភេទ Agusta A109E គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអចលនទ្រព្យ American Continental ដែលលោក McCormack បើកឧទ្ធម្ភាគចក្របម្រើការឱ្យអស់រយៈពេល ៥ ឆ្នាំមកហើយ ។

    យោងតាមអាជ្ញាធរឱ្យដឹងថា លោក McCormack អាយុ ៥៨ ឆ្នាំ បានធ្វើការហោះហើរពីផ្លូវ ៣៤ រយៈពេល ១១ នាទីមុនពេលហេតុការណ៍អាក្រក់កើតឡើង ដោយបុកជាមួយអគារ ៥៤ ជាន់ បណ្ដាលឱ្យឆាបឆេះជាអណ្ដាតភ្លើង ។ ចំពោះមូលហេតុដែលបណ្ដាលឱ្យមានការធ្លាក់ឧទ្ធម្ភាគចក្រនេះត្រូវបានគេជឿថា ដោយសារអាកាសធាតុមិនល្អហើយដោយសារឧទ្ធម្ភាគចក្រមាន អាយុកាលជាង ១៩ ឆ្នាំមកហើយ ។ យ៉ាងណាមិញមកទល់ពេលនេះមិនទាន់មានសេចក្ដីរាយការណ៍ណាមួយទាក់ទងនឹងមូលហេតុពិតប្រាកដនោះទេ ដោយអាជ្ញាធរកំពុងបើកការស៊ើបអង្កេតបន្ដជុំវិញករណីនេះ ៕

    ទស្សនាវីដេអូ៖

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី