
ការត្រៀមលក្ខណៈរបស់លោក Massimiliano Allegri សម្រាប់ការជួបតទល់ជាមួយនឹងក្រុមខ្លាំង Real Madrid ក្នុងការប្រកួត Champions League ជើងទីមួយវគ្គ ៨ ក្រុមចុងក្រោយ នៅមិនទាន់ប្រាកដតាមផែនការនោះឡើយខណៈដែលកីឡាករសំខាន់ៗរបស់គាត់កន្លះតារាងអាចនឹងខកខានដោយសារនបញ្ហារបួស។
គ្រូបង្វឹកក្លិបអ៊ីតាលីរូបនេះដឹងយ៉ាងច្បាស់ហើយថា លោកមិនអាចរំពឹងលើ Medhi Benatia ឬ Miralem Pjanic បាននោះទេព្រោះថាពួកគេទាំងពីរត្រូវត្រៀមសម្រាប់ជំនួបតទល់ជាមួយក្រុម Tottenham ហើយដែលពេលនេះក៏កំពុងរង់ចាំឲ្យចប់ការដាក់ពិន័យព្យូរការប្រកួត ដោយសារតែទទួលបានកាតលឿងម្នាក់បីក្នុងការប្រកួត Champion League កន្លងមក ស្របពេលដែល Alex Sandro ដែលជាខ្សែការពាររបស់ក្លឹបឯនោះវិញក៏កំពុងមានរបួសដែរ។
Juventus ពេលប្រកួតក្របខ័ណ្ឌ serie A ទល់នឹង Spal កាលពីថ្ងៃទី ១៧ មីនា កន្លងទៅ ងាកមក Giorgio Chiellini ឯនេះវិញក៏ត្រូវសម្រាកពីក្លឹបដើម្បីព្យាបាលរបួសដែរ តែនៅមានសង្ឃឹមថាអាចជាត្រឡប់មកវិញទាន់ការប្រកួតជាមួយ Real ក្នុងជើងទីមួយ ហើយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន មួយនេះបញ្ជាក់ថា របួសរបស់កីឡាកររូបនេះមិនសូវធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែលោក Allegri មិនទាន់ប្រាកដថាកីឡាករខ្សែការពាររូបនេះអាចនឹងជាសះស្បើយទាន់ពេល ឬ យ៉ាងណានោះឡើយ។
ប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់គ្រាន់សម្រាប់លោក Allegri ទៀត ដោយ កីឡាករ Sami Khedira ក៏រងរបួសជង្គង់ដែរក្នុងការប្រកួតដែល អាល្លឺម៉ង់ ស្មើ អេស្ប៉ាញ ១-១ នោះ។
ដោយនិយាយស្រដៀងគ្នានឹង Chiellini ដែរ កីឡាករ អាល្លឺម៉ង់រូបនេះ បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមប្រាប់អ្នកគាំទ្រថា របួសរបស់គេមិនធ្ងន់ធ្ងរទេ។
ទោះជាបែបណាក្តី ប្រសិនជាទាំង Chiellini ទាំង Khedira ត្រូវចូលរួមជាមួយនឹង Sandro, Benatia និង Pjanic អង្គុយលើបង់មើលការប្រកួតមែន នោះ Juventus ត្រូវបាត់កីឡាករជម្រើស ១១ នាក់ដំបូងចំនួនប្រាំនាក់ហើយ ដែលមិនមែនជារឿងល្អសម្រាប់ក្រុមរបស់លោក Allegri ឡើយ។ យើងនឹងរង់ចាំមើលជាក់ស្តែងនៅថ្ងៃនោះទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា Juventus នឹងត្រូវប៉ះ Real ក្នុងការប្រកួតជើងទី១ នេះនៅថ្ងៃទី ៣ មេសា ២០១៨ ខាងមុខនេះ ចំណែកការពិន័យព្យូរការប្រកួតសម្រាប់ Medhi Benatia និង Miralem Pjanic ពីការទទួលបានកាតលឿងម្នាក់បីនោះនឹងចប់នៅថ្ងៃទី ៥ មេសា ឯណោះ ៕
ដោយ៖ Dara Hunii