សេចក្ដីជូនដំណឹង!! ចាប់ពីថ្ងៃស្អែកនេះដល់ថ្ងៃទី ១៨ ខែមិថុនា នឹងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ

40744
  • យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម នាពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះបានឱ្យដឹងថា ដោយសារតែជ្រលងសម្ពាធទាបនៅក្នុងប្រទេសកម្ពុជានៅតែបន្តអូសបន្លាយ និង ខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ នោះបានបង្កឱ្យប្រទេសកម្ពុជាធ្លាក់ភ្លៀងជាលំដាប់ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នានារដូវកាលវស្សានេះ ជាពិសេសខ្យល់កន្តាក់ រន្ទះ ជាដើម ដែលអាចបង្ករឱ្យបងប្អូនមានគ្រោះថ្នាក់បាន ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី