កប់!! ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញនាវាកម្សាន្តខ្នាតយក្សតម្លៃ ២៥០ លានដុល្លារបើកកាត់មុខវាំង

15547

នៅរសៀលថ្ងៃអង្គារទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញនាវាកម្សាន្តខ្នាតយក្សមួយគ្រឿងដែលចរមកដល់ម្តុំមាត់ទន្លេចតុមុខទល់មុខសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ។

នាវាកម្សាន្តដ៏ធំមួយគ្រឿងនោះមានឈ្មោះថា AVIVA ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអង់គ្លេសលោក Joe Lewis ដែលបានទិញកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ រហូតដល់ទៅ ២៥០ លានដុល្លារឯណោះ ។ AVIVA មានប្រវែងរហូតដល់ទៅ ៩៨ ម៉ែត្រត្រូវបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយក្រុមហ៊ុន Abeking & Rasmussen ។ នៅលើកនាវាកម្សាន្តនេះមានបន្ទប់សម្រាប់ទទួលភ្ញៀវ ៨ និងបន្ទប់សម្រាប់នាវិក ១២ សរុប ២០ បន្ទប់ឯណោះ ។ ចំណែកឯផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីតផងដែរ ៕

ទស្សនាវីដេអូ៖

🤗A long long way to Cambodia, Welcome to Phnom Penh. Aviva own by Joe Lewis British billionaire around 250million😆

Posted by Cambodia Extreme PowerSports on Monday, June 10, 2019

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី