ញ៉ាក់សាច់!! តារាបែកស្លុយ Justin Bieber បបួលតារាសម្ដែង Tom Cruise វ៉ៃដាក់ទ្រុង UFC

43743
  • កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនតារាចម្រៀងដ៏ល្បី Justin Bieber បានបបួលតារាសម្ដែង Tom Cruise ឡើងសង្វៀនវ៉ៃក្នុងទ្រុង UFC បានដើម្បីដោះស្រាយបញ្ហាមួយ ដែលលោកមិនបានបង្ហើបឱ្យដឹងនោះទេ ។

    Justin Bieber

    Justin Bieber បានរៀបរាប់នៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ ” ខ្ញុំចង់ប្រកួតជាមួយ Tom Cruise នៅក្នុងទ្រុង ។ Tom ប្រសិនបើអ្នកមិនហ៊ានឡើងវ៉ៃមានន័យថា អ្នកខ្លាច ហើយនោះគឺជារឿងដ៏អាម៉ាសបំផុត ។ តើអ្នកហ៊ានឡើងប្រកួតទេ? @danawhite? (@danawhite គឺជាគណនី Twitter របស់លោក Dana White ដែលជាប្រធានសហព័ន្ធអ្នកប្រដាល់កម្មវិធី UFC) ” ។

    Tom Cruise

    ក្រោយពេលតារាចម្រៀងវ័យ ២៥ ឆ្នាំដែលមានកម្ពស់ ១,៧៥ ម៉ែត្ររូបនេះធ្វើការបង្ហោះក៏មានបណ្ដាអ្នកគាំទ្រជាច្រើនបានធ្វើការបែងចែងជា ២ ក្រុម មួយគឺជាក្រុមរបស់ Justin Bieber ហើយ មួយក្រុមទៀតរបស់លោក Tom Cruise ។ ប្រសិនបើលោក Tom Cruise យល់ព្រមទទួលការប្រកួតនេះ McGregor នឹងយល់ព្រមរៀបចំការប្រកួតនេះ (ធ្វើជាម្ចាស់ផ្ទះ) ។ យ៉ាងណាមិញលោក Tom Cruise មិនទាន់ធ្វើការឆ្លើយតបជាមួយសំណើ Justin Biebe នៅឡើយទេ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី