សម្បូរស្នេហ៍ម្លេះ!! លោក Punjan Prama ដែលជា​តួអង្គក្នុង​រឿង​ «​បុព្វេសន្និវាស​» ចេញក្រៅម្ដងៗមានស្រីៗតាមរោមជិត

11739
  • តារា​សម្ដែង​សម្បូរ​ដោយ​ប្រជាប្រិយភាព Punjan Prama ដែលជា​តួអង្គ ឃុន​រឿន ក្នុង​រឿង​ភាគ​ថៃ​ដ៏​ល្បី «​បុព្វេសន្និវាស​» មិន​ត្រឹម​តែមាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ទេ លោក​នៅមាន​រូបរាង​ខ្ពស់​សង្ហា មុខមាត់​សម្បូរ​ដោយ​មន្ត​ស្នេហ៍​ធ្វើឱ្យ​នារីៗ​ជាច្រើន​បាក់ចិត្ត​ស្រឡាញ់​សឹងតែ​ដកខ្លួន​មិន​រួច​ក៏មាន ។

    និយាយ​មិនទាន់​ផុតពី​មាត់​ផង ជាក់ស្ដែង​ថ្មីៗ​នេះ តារា​សម្ដែង​រូប​សង្ហា Punjan Prama ត្រូវ​អ្នកគាំទ្រ​ជាច្រើន​ដែល​សុទ្ធសឹងតែ​សុភាពនារី​មិន​ចាស់​ក្មេង​តាម​រោម​ជិត​ស្ទើរតែ​រក​ផ្លូវ​ដើរ​គ្មាន ដោយ​ពួកគេ​ម្នាក់ៗ​បាន​ប្រជ្រៀត​គ្នា​ដើម្បី​ថតរូប​ជាមួយ​លោក ខណៈ​តារា​ប្រុស​ថៃ​រូបនេះ​ទៅ​ចូលរួម​កម្មវិធី​នៅ​ផ្សារ​ទំនើប​មួយកន្លែង ។ ទិដ្ឋភាព​ស្រីៗ​តាម​ចោមរោម​នេះដែរ បានបង្ហាញ​យ៉ាងច្បាស់​ថា Punjan Prama ពិតជា​កំលោះ​សង្ហា​សម្បូរ​មន្ត​ស្នេហ៍​ខ្លាំង​ពិតមែន ។ តោះ​ទស្សនា​វីដេអូ​ខាងក្រោម៖

    ដោយ៖ សុខះ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី