Bale បាននិយាយថាពាន China Cup ជាពានរង្វាន់ពិសេសសម្រាប់ខ្លួន

16250
  • ខ្សែប្រយុទ្ធរបស់ក្លឹបអជិរាជស Real Madrid  Gareth Bale បាន​និយាយ​ថា​បើ​អាច​​ឈ្នះ​ពាន​លើក​ដំបូង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ វែល​ គឺ​វា​ពិត​ជា​សំខាន់​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។

    Image result for Gareth Bale national team

    ការ​លើក​ឡើង​​បន្ទាប់​ពី​ជម្រើសជាតិរបស់គេ​ត្រូវ​ប៉ះ​ អ៊ុយរុយហ្គាយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ China Cup ​ក្នុង​ពាន​កម្ដៅ​សាច់​ដុំ​របស់​ប្រទេស​ចិន។​ វែល​បាន​ទម្លាក់​ម្ចាស់​ផ្ទះ​ចិន​ ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ ៦-០ ខណៈ​ Bale ផ្ទាល់​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង។

    Image result for Gareth Bale national team

    “ការ​ឈ្នះ​ពាន​តែង​ជា​រឿង​ល្អ​ ប៉ុន្តែ​ការ​ឈ្នះ​ជាមួយ​ជម្រើស​ជាតិ​គឺ​វា​ពិសេស​ជាង​។ វា​ពិត​ជា​មាន​ន័យ​ធំធេង​ ព្រោះ​អ្នក​តែងចង់​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំង​មូល​មាន​មោទនភាព។​ មិន​ថា​ពាន​ China Cup ឬ​ Euro ឬ​ World Cup គឺសុទ្ធ​តែ​សំខាន់”។ Bale និយាយ​ដូច្នេះ។

    Related image

    វែល​ ត្រូវ​លេង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​ អ៊ុយរុយហ្គាយ​ដែល​យក​ឈ្នះ​ឆេក​ ២-០ ថ្ងៃ​ច័ន្ទ​នេះ​ វេលា​ម៉ោង​៦:៤៥​នាទី​ល្ងាច​ ម៉ោង​នៅ​កម្ពុជា​ ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី