
ក្លឹបហង្សក្រហម Liverpool ត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ជូន Mohamed Salah នូវកិច្ចព្រមព្រៀងថ្មីមួយដែលមានតំលៃ ២០០,០០០ ម៉ឺនផោន ក្នុងមួយសប្តាហ៍បន្ទាប់ពីចប់រដូវកាលទី ១ របស់គាត់នៅឯទឹកដី Anfield នេះ ។
ហើយបើទោះបីជាក្លិប Real Madrid បង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការផ្តល់ជូនពិសេសដល់រូបគេផ្ទាល់ក៏ដោយ ក៏ Salah ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្រុមហង្សក្រហម Liverpool ។
តាមការចុះផ្សាយរបស់ Mirror ថាកីឡាកររបស់អេហ្ស៊ីបរូបនេះបានប្រាប់មិត្តភក្តិរបស់គាត់ថា៖ “ខ្ញុំចូលចិត្តក្របខ័ណ្ឌ Premier League ។ វាសមនឹងការលេងរបស់ខ្ញុំហើយខ្ញុំចូលចិត្តលេងនៅទីនេះ “។
វិបសាយ The Paper ក៏ជឿជាក់ថាវាជាការមិនទំនងនោះទេដែលថាកីឡាករ Mohamed Salah នឹងត្រូវបានល្បួងឱ្យចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនោះ ៕
ដោយ៖ Dara Hunii