ជ័យយោរ!! គោព្រៃកម្ពុជា បន្តកំណត់ត្រាមិនដែលចាញ់ទាំង ២ ជើង លើប៉ាគីស្ថាន សរុបលទ្ធផល ៤-១

16620

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ២-១ ដែលការប្រកួតធ្វើឡើងនៅឯប្រទេសកាតា ក្នុងវគ្គជម្រុះជុំទី១ ជើងទី២ នៃពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ ។

ក្រុមបាល់ទាត់ប៉ាគីស្ថាន បានដាក់សម្ពាធខ្លាំងមកលើកម្ពុជានៅវគ្គទី១ រហូតអាចរកគ្រាប់បាល់បាន ១ គ្រាប់ពីការពិន័យបាល់ ១១ ម៉ែត្រនៅនាទី ១៧ ពីក្រុមកម្ពុជា ដែលធ្វើឱ្យប៉ះដៃក្នុងតំបន់គ្រោះថ្នាក់ ។ បើទោះជាអ្នកចាំទីរបស់កម្ពុជា កែវ​ សុខសិលា លោតត្រូវក៏ដោយ ប៉ុន្តែនៅមិនអាចសង្រ្គោះបាននោះដែរជាលទ្ធផលរហូតបញ្ចប់តង់ទី១ ប៉ាគីស្ថាន នាំមុខកម្ពុជា ១-០ ។ លុះចូលដល់តង់ទី២ បន្ទាប់ពីបានយុទ្ធសាស្រ្តថ្មីពីសំណាក់គ្រូជម្រើសជាតិកម្ពុជា បានធ្វើឱ្យប្រព័ន្ធលេងបានល្អឡើងវិញ និង មានសាច់បាល់សម្រុករហូតអាចរកបាន ២ គ្រាប់ ដោយកីឡាករ សេត រ៉ស៊ីប នៅនាទី ៦៣ និង ១ គ្រាប់ទៀត នៅចុងម៉ោងនាទី ៨៩ ដោយកីឡាករ រឹង ប៊ុនហៀង ពីការបញ្ចូនយ៉ាងល្អរបស់ សៀង ចន្ធា ។ ខណះបញ្ចប់ការប្រកួតលទ្ធផលផ្លូវការ កម្ពុជា ២-១ ប៉ាគីស្ថាន ។

សូមរំលឹកផងដែរថា ក្រុមបាល់ទាត់កម្ពុជា បានយកឈ្នះក្រុមប៉ាគីស្ថាន នៃការប្រកួតវគ្គជម្រុះជុំទី១ នៃពានរង្វាន់របស់ FIFA World Cup ឆ្នាំ ២០២២ ទាំងពីរជើង ។ ដោយកាលពីជើងទី១ កម្ពុជាយកឈ្នះក្នុងលទ្ធផល ២-០ ខណៈជើងទី ២ កម្ពុជាឈ្នះដោយលទ្ធផល ២-១ សរុបគ្រាប់បាល់ទាំងពីរជើង ៤-១ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី