មុននឹងល្បីដូចសព្វថ្ងៃ ដឹងអត់ថាតារាល្បីទាំង ៥ រូបនេះ ធ្លាប់មានប្រវត្តិថតរឿងអាសអាភាស

163993
  • ទោះបីលេចមុខក្នុងភាពយន្តញឹកញយក៏ពិតមែន ប៉ុន្តែតារាល្បីឈ្មោះទាំង ៥ ដួងនេះត្រូវគេហទំព័រ Whatculture ទម្លាយឱ្យដឹងថា ពួកគេសុទ្ធតែធ្លាប់មានប្រវត្តិថតរឿងអាសអាភាស មុនក្លាយជាតារាល្បីដូចបច្ចុប្បន្ន ។

    ១/ នាង Shu Qi 

    នាង Shu Qi ជាតារាសញ្ជាតិតៃវ៉ាន់មួយរូបដែលមានឈ្មោះល្បីល្បាញក្នុងវិស័យភាពយន្តចិនហុងកុង និង ហូលីវូដ ។ មិនតែប៉ុណ្ណោះនាងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនក្រោយបញ្ចប់អាជីពជាតារាសិចយូរឆ្នាំមក ។ តារាស្រីរូបនេះកាន់តែល្បីខ្លាំងពេលសម្ដែងរឿង “The Transporter” ជាមួយតារាហូលីវូដ Jason Statham និងរឿងខ្មោច “The Eye 2” និង មានរឿងអាស៊ីជាច្រើនទៀត បានធ្វើឱ្យតារាបបូរមាត់ធំគេចផុតពីការថតរឿងកូនជ្រូក ។

    ២/ នាង Traci Lords

    ចំណែករឿងរ៉ាវរបស់តារាអាមេរិក Traci Lords ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ គឺថានាងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តសិច ច្រើនពេលមិនទាន់គ្រប់អាយុ ។ ក្រោយមកនាងវិវឌ្ឍជាតារាស្រីមានកេរ្តិ៍ឈ្មោះម្នាក់ ។ នៅអាយុ ១៨ ឆ្នាំ Lords រៀនពីការសម្ដែង ហើយ ១០ ឆ្នាំចុងក្រោយនេះ នាងបានបង្ហាញខ្លួនក្នុងរឿងជាច្រើន រួមទាំងរឿង “I Hope They Serve Beer in Hell “, រឿង ” Zack & Miri Make a Porno ” និង ” Sevil May Call ” ។ បច្ចុប្បន្ន Lords បដិសេធឈប់សម្ដែងក្នុងរឿងអាសអាភាសទៀតហើយ ព្រោះនាងចង់ បំភ្លេចអតីតកាល ។

    ៣/ នាង Karenjit Kaur

    មុនក្លាយជាតារាល្បី ដូចសព្វថ្ងៃ នាង Karenjit Kaur គឺជាអតីតតារាសិចសញ្ជាតិអាមេរិក កាណាដា និង ឥណ្ឌា ។ នាងធ្លាប់បានសម្ដែងក្នុងរឿងយុវវ័យជាច្រើន និងរឿង “Shut Up F *** Me” ជាដើមផងដែរ ។

    ៤/ នាង Sasha Grey

    Sasha Grey មិនខុសពីសិល្បករខាងលើប៉ុន្មានទេ គឺតារាសម្ដែង បង្ហាញម៉ូដ និង អ្នកនិពន្ធអាមេរិកវ័យ ២៧ ឆ្នាំរូបនេះ ក៏ធ្លាប់ថតរឿងអាសអាភាសដែរ ។ ប៉ុន្តែទស្សនិកជនភាគច្រើន ឃើញនាងតែក្នុងរឿង “I Melt With You” និង “Experience Girlfriend” ប៉ុណ្ណោះ ។ នារីដែលមានឈ្មោះដើម Marina Ann Hantzis រូបនេះបានប្រឡូកក្នុងរឿងសិចរយៈពេល ៥ ឆ្នាំ មុនឈប់ត្រឹមឆ្នាំ ២០១១ ។ Grey កំពុងមានប្រជាប្រិយភាពគួរសមដែរ ហើយថែមទាំងក្លាយជាតួឯកក្នុងភាពយន្តជាច្រើនទៀតផង ។

    ៥/ នាង Sibel Kekilli

    Sibel Kekilli ជាអតីតតារាសិចអាល្លឺម៉ង់ដែលទស្សនិកជនស្គាល់តាមរយៈរឿងក្ដៅសាច់ “Game of Thrones” និង រឿងស្រើបស្រាលច្រើនទៀតដោយកាលនោះនាងប្រើឈ្មោះក្នុងសិល្បៈថា Dilara ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី