ទំនិញចិនតែដាក់ឈ្មោះថា​ «ផលិតនៅវៀតណាម» កំពុងធ្វើឱ្យវៀតណាមបុកពោះយ៉ាងខ្លាំង

10299

វៀតណាម នឹងដាក់ពិន័យកាន់តែធ្ងន់ធ្ងរជាងមុនលើអ្នកពាក់ព័ន្ធក្នុងការនាំទំនិញចិនចូលក្នុងប្រទេសវៀតណាម ហើយដាក់ឈ្មោះលើទំនិញនោះថា «ផលិតនៅវៀតណាម» សម្រាប់នាំចេញទៅសហរដ្ឋអាមេរិកដើម្បីរួចពន្ធ ខណៈអាមេរិក និង ចិនកំពុងមានសង្គ្រាមពាណិជ្ជកម្មរឿងដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាមនៅលើវេបសាយរបស់ខ្លួនកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីនាយកដ្ឋានគយវៀតណាម បានរកឃើញនូវវិញ្ញាបនបត្រក្លែងបន្លំរាប់សិប (ដាក់ឈ្មោះដូចក្នុងករណីខាងលើ) នៅលើផលិតផលចាប់ពីកសិកម្ម និង វាយនភណ្ឌដល់ផលិតផលដែកថែប និង អាលុយមីញ៉ូម ។ ជាមួយគ្នានោះនៅក្នុងការបង្ហោះរបស់រដ្ឋាភិបាលវៀតណាមក៏បានលើកឡើងនូវការបារម្ភរបស់សមាជិកគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាមម្នាក់អំពីការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើវៀតណាមផងដែរ ដែលបណ្តែតបណ្តោយឱ្យមានករណីខាងលើនេះកើតឡើង ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី